របៀបក្នុងការតាមដានចំណូលចំណាយ

របៀបក្នុងការតាមដានចំណូលចំណាយ
នៅពេលដែលអ្នកមានលុយច្រើននៅក្នុងដៃ វាពិតជាមិនមានបញ្ហាអ្វីទេតើមែនទេ? ប៉ុន្ដែនៅពេលដែលអ្នកត្រូវការលុយបន្ទាន់ឬសម្រាប់តម្រូវការចាំបាច់វិញ អ្នកហាក់ដូចជាខ្វះលុយគ្រប់ពេលតែម្ដង? តើអ្នកដឹងទេថាការចំណាយលុយរបស់អ្នកក្នុងការទិញទំនិញបានត្រឹមត្រូវដែរឬទេ? តើចំណូលដែលអ្នករកបានសមាមាត្រនឹងកាលដែលអ្នកចំណាយដែរឬទេ?តើអ្នកបានគ្រប់គ្រងចំណូលចំណាយរបស់អ្នកល្អហើយឬនៅ?​​ ប្រសិនបើអ្នកមិនទាន់បានគ្រប់គ្រងវាទេ អ្នកអាចសាកល្បងតាមវិធីខាងក្រោមនេះ៖
ដើម្បីអោយការគ្រប់គ្រងចំណូលចំណាយអោយបានល្អ អ្នកគួរតែធ្វើកំណត់ហេតុចំពោះការចាយវាយរបស់អ្នកជាប្រចាំពីមួយខែទៅមួយខែ។ កាលដែលធ្វើដូច្នេះយួរៗទៅអ្នកនឹងមានទម្លាប់ក្នុងការតាមដានប្រាក់របស់អ្នក ហើយអ្នកនឹងដឹងពីវិធីដែលធ្វើអោយការចាយវាយរបស់អ្នកមានសមតុល្យ។ យ៉ាងណា អ្នកត្រូវប្រាកដថាការកត់ត្រារបស់អ្នកបានត្រឹមត្រូវនិងគ្រប់ចំនួនប្រតិបត្តិការចំណូលចំណាយរបស់អ្នក។ ដើម្បីអោយមានភាពងាយស្រួលនិងកាន់តែច្បាស់អ្នកត្រូវធ្វើការកត់ត្រាចំណូល១ផ្នែក(លុយទាំងអស់ដែលបានមកនិងកន្លែងដែលវាមកពី) ចំណាយមួយផ្នែកផ្សេងទៀត(អ្នកបានចំណាយប្រាក់របស់អ្នកទៅកន្លែងណានិងហេតុអ្វីបានជាអ្នកបានចំណាយវា)។