ចំណុចដែលត្រូវពិចារណាមុនទិញផ្ទះ

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ 
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
ចំណុចដែលត្រូវពិចារណាមុនទិញផ្ទះ
ផ្ទះគឺជាទ្រព្យសម្បត្តិដែលអ្នកត្រូវចំណាយប្រាក់រាប់មុឺនដុល្លារទៅទិញ ហើយវាមិនមែនជារបស់ដែលចង់លក់ដោះដូរថ្មីតាមអំពើចិត្តដូចរបស់ទូទៅទេ។ ហេតុនេះហើយមុនពេលសម្រេចចិត្តទិញនិងក្លាយជាម្ចាស់របស់វាអ្នកត្រូវពិនិត្យឲ្យបានល្អិតល្អន់ជាមុនសិន ចៀសវាងទិញមក ហើយបែរជានៅមិនបានសុខរវល់ខូចនេះខូចនោះដែលនាំឲ្យខាតបង់ធនធាន។
ដូចនេះចំណុចខាងក្រោមនេះជាអ្វីដែលបងប្អូនខ្មែរទាំងអស់គួរពិចារណាមុនទិញផ្ទះ៖
១ ខាងក្នុងផ្ទះ
ពិនិត្យមើលចំណុចដែលជាបញ្ហានាំទៅរកការចំនាយថ្លៃក្នុងការជួសជុលដូចជា៖
– សើមឬជ្រៀបទឹក
– បំពង់បង្ហូរទឹកបែក
– ដំបូលផ្ទះមានប្រហោង
– បង្គន់មិនដំណើរការ
– ស៊ុមបង្អួចបាក់បែក
បើអ្នកពុំទាន់មានបទពិសោធន៏ក្នុងការទិញផ្ទះទេ នោះយើងណែនាំឲ្យយកមិត្តភក្តិឬសមាជិកគ្រួសារណាម្នាក់ដែលមានចំណេះដឹងខ្លះពីការជួសជុលអចលនទ្រព្យដែលអ្នកទុកចិត្តទៅជាមួយដើម្បីជួយត្រួតពិនិត្យចន្លោះខ្វះខាតដែលអ្នកមើលមិនដឹង។ កាលណាផ្ទះនេះមានកន្លែងត្រូវជួសជុលច្រើន នោះអ្នកអាចយកវាធ្វើជានុយសម្រាប់សុំឲ្យអ្នកលក់បញ្ចុះតម្លៃដើម្បីឲ្យសមស្របនឹងថ្លៃចំណាយ។
២ នៅខាងក្រៅផ្ទះ
-ពិនិត្យមើលតំបន់ដែលនៅជុំវិញ: មើលថាម្ដុំផ្ទះអ្នកមានផ្សារ មានមន្ទីរពេទ្យ និងជាទីប្រជុំជនដែលអាចប្រកបរបររកស៊ីបានដែរឬទេថ្ងៃមុខ ចំណុចនេះសំខាន់បំផុតសម្រាប់ប្រជាជនខ្មែរមុននឹងសម្រេចចិត្តទិញផ្ទះ។ តើតាមផ្លូវទៅផ្ទះរបស់អ្នកស្ងាត់នៅពេលណា ឬអ៊ូអរក្នុងម៉ោងណា?ដើម្បីជាការក្រើនរំលឹកពីសុវត្ថិភាពនិងការធ្វើដំណើររបស់អ្នកពេលរើចូលមកនៅ។
-កន្លែងស្នាក់នៅ: ដោយសារនៅកម្ពុជា ជាពិសេសភ្នំពេញជានិច្ចជាកាលតាមផ្លូវឬខាងមុខផ្ទះតែងមានសសរដងគោមដែលមានខ្សែភ្លើង ខ្សែកាបខ្វាត់ខ្វែង តចូលខាងក្នុងផ្ទះ ហេតុដូចនេះហើយអ្នកចាំបាច់ត្រូវ មើលខាងក្រៅផ្ទះតើមានខ្សែភ្លើងរយ៉េរយ៉ៃឬបង្គោលភ្លើងមិននឹងនរដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់អគ្គិភ័យដោយចៃដន្យណាមួយដែរឬទេ?
-ចំណតរថយន្ត: តើមុខផ្ទះមានកន្លែងចតរថយន្ដនិងមានសុវត្ថិភាពពេលដែលចតទុកចោលឬទេ?
-លិចទឹក: តើផ្ទះនេះស្ថិតលើទីទួលឬកន្លែងទាបដែលងាយលិចទឹកពេលមានភ្លៀងដែរទេ?
– អ្នកជិតខាង: សេុីបសួរអ្នកនៅម្ដុំនោះអំពីអ្នកជិតខាងរបស់អ្នក ថាតើពួកគេមានដែលបង្កបញ្ហាឬជម្លោះណាមួយក្នុងតំបន់ដែរឬទេ? បើមានអ្នកគប្បីធ្វើបែបណាដើម្បីចៀសវាងជម្លោះជាមួយអ្នកជិតខាង។