វិធីសាស្រ្តទាំង ៣ យ៉ាងជួយអ្នកសន្សំបន្ថែម

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742
វិធីសាស្រ្តទាំង ៣ យ៉ាងជួយអ្នកសន្សំបន្ថែម
ដូចដែលអ្នកបានដឹងថា បច្ចុប្បន្ននេះទំនិញឡើងថ្លៃ អ្វីក៏ត្រូវការលុយ សូម្បីតែចូលបន្ទប់ទឹកសាធារណៈ។ ចំណាយមិនពិបាកដូចសន្សំនោះទេ ហេតុដូចនេះហើយទើបប្រជាជនខ្មែរខ្លះតែងប្រទះនឹងវិបត្តិហិរញ្ញវត្ថុ។ នេះជាវិធីសាស្ត្រដែលជួយអ្នកសន្សំបន្ថែមបានខ្លះក្រោយពេលចំណាយ៖
១ គម្រោង
មិនថាធ្វើអ្វីក៏ដោយក្នុងជីវិតអ្នកចាំបាច់ត្រូវការគម្រោងច្បាស់លាស់ដើម្បីរៀបចំផ្លូវជីវិតឲ្យបានល្អ ដូចគ្នាទៅនឹងហិរញ្ញវត្ថុដែរ បើអ្នកមិនមានគម្រោង និងការបែងចែកប្រាក់សន្សំទេ នោះប្រាកដជាអស់មិនខាន ហើយថែមទាំងមិនដឹងចំណាយលើអ្វីទៀត។ អាស្រ័យហេតុនេះហើយទើបអ្នកត្រូវចេះរៀបផែនការ និងបញ្ជីចំណូលចំណាយនានា ហើយឧស្សាហ៍ពិនិត្យឡើងវិញមួយសប្ដាហ៍ឬមួយខែម្ដង ដើម្បីផ្ទៀងផ្ទាត់មើលលើចំណាយណាដែលមិនចាំបាច់និងគួរដកចេញសម្រាប់សន្សំ។
២ ការសន្សំអូតូ
ការបែងចែកប្រាក់សន្សំដាក់ក្នុងកូនជ្រូកដែលពេញនិយមបំផុតនៅកម្ពុជាប្រហែលជាមិនបានចំណេញដូចការដាក់ប្រាក់សន្សំនៅធនាគារនោះទេ ព្រោះអ្នកនឹងទទួលបានការប្រាក់ប្រចាំឆ្នាំបន្ថែមពីលើប្រាក់ដើម។ អាស្រ័យដូចនេះហើយ អ្នកគួរពិចារណាកដកប្រាក់១០%ពីប្រាក់ខែរបស់អ្នកយកទៅដាក់ធនាគារដើម្បីទទួលបានការប្រាក់ល្អជាងទុកក្នុងកូនជ្រូកនៅផ្ទះដែលអាចមានកណ្ដៀរកាត់។
៣ គិតពីពេលទំនេររបស់អ្នក
ដូចពាក្យចាស់បុរាណខ្មែរពោលថា ពេលវេលាជាមាសប្រាក់ដូចនេះហើយកុំចំណាយពេលអត់ប្រយោជន៍។ ក្រោយពីទំនេរពីការងារ ពេលចុងសប្ដាហ៍ឬរាល់ល្ងាចអ្នកអាចរកការងារក្រៅម៉ោងធ្វើនៅតាមហាងកាហ្វេ ឬ ស៊ីឈ្នួលសរសេសអត្ថបទ ដើម្បីរកប្រាក់បន្ថែម។ លើសពីនេះទៅទៀតបើអ្នកជាមនុស្សដែលចូលចិត្តចេញក្រៅទិញឥវ៉ាន់ ឬ ចូលបារផឹកជុំមិត្តភក្តិ អ្នកគួរតែជំនួសទៅវិញដោយការជិះកង់ ឬ ហាត់ប្រាណដើម្បីកាត់បន្ថយការចំណាយ។