តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742
របៀបសរសេរអ៊ីម៉ែល
សម័យបច្ចេកវិទ្យាភាគច្រើនគេ ផ្ញើលិខិតឬធ្វើទំនាក់ទំនងផ្លូវការដោយផ្ញើអុីម៉ែលទៅកាន់បុគ្គលនោះ មិនដូចពីសមយ័មុនដែលអ្នកចាំបាច់ត្រូវសរសេរសំបុត្រផ្ញើតាមប៉ុស្ដិ៍ប្រៃសនីយ៍ដែលមានរយៈពេលយូរទើបទៅដល់ឬទទួលបាន។ យ៉ាងណាមិញ ការយល់ដឹងពីរបៀបសរសេរអុីម៉ែលឆ្លុះបញ្ចាំងពីកម្រិតវប្បធម៌និងការយល់ដឹងរបស់អ្នក។ ថ្ងៃនេះស្ពាននឹងណែនាំប្រាំជំហានដល់បងប្អូនខ្មែរពីរបៀបសរសេរអុីម៉ែលឲបានល្អ៖
១ ស្វែងយល់ពីបុគ្គលដែលអ្នកចង់ផ្ញើម៉ែលទៅកាន់
អាស្រ័យហេតុនេះអ្នកត្រូវសួរសំណួរខាងក្រោមនេះចំពោះខ្លួនឯងជាមុនសិន៖
– តើអ្នកកំពុងឈោងចាប់អ្នកណា?
– តើអ្វីទៅជាតម្រូវការរបស់ពួកគេ?
– តើពួកគេជាគោលដៅត្រឹមត្រូវសម្រាប់ប្រធានបទរបស់អ្នកដែរឬទេ?
– តើអ្នកមានអាសយដ្ឋានអុីម៉ែលរបស់ពួកគេត្រឹមត្រូវទេ?
២ សរសេរឲ្យចាក់ដោតនិងមានប្រយោជន៍
ជាទូទៅបើអ្នកមានបំណងចង់សរសេរអុីម៉ែលពីជំនួញរបស់អ្នកដើម្បីទាក់ទាញចំណាប់អារម្មណ៌របស់ពួកគេ អ្នកត្រូវច្បាស់ថាអ្វីដែលអ្នកសរសេរផ្ដល់ប្រយោជន៍អ្វីខ្លះដល់អ្នកអាន?ចាក់ដោតអាចបញ្ចុះបញ្ចូលបានកម្រិតណា?ហើយសាកសមនឹងពេលវេលាដែលពួកគេគួរចំណាយពេលអាននិងឆ្លើយតបមកកាន់អ្នកវិញដែរឬទេ ?
៣ ខ្លួនអ៊ីម៉ែល
វាពិបាកណាស់ក្នុងការសរសេរអុីម៉ែលដើម្បីទាក់ទាញចំណាប់អារម្មណ៌អ្នកអាន អ្នកខ្លះចំណាយពេលរាប់ម៉ោងសរសេររៀបរាប់ហូរហែរបូរបាច់ផ្ញើទៅគេ ស្រាប់តែគ្រាន់តែឃើញឈ្មោះគេមិនទាំងចូលមើលផង។ អាស្រ័យហេតុនេះការសរសេរបើកក្បាលដំបូងជាចំណុចរសើប។ អ្វីដែលអ្នកគួរសរសេរនៅចំណុចចាប់ផ្ដើម គឺអាចជាការចោទជាសំណួរ? សរសេររៀបរាប់ឲគេអាណិត! លើកយកចំណុចរសើបនិងពត៌មានពិតមកសរសេរ។ លើសពីនេះទៅទៀតត្រូវចាំថាការសរសេរអុីម៉ែល គឺសរសេរឲ្យគេអានហើយមានចំណង់ចិត្តចង់ឆ្លើយតបឬទិញផលិតផលរបស់អ្នក មិនមែនជាការប្រកួតសំណេរវេយ្យករណ៍ ឬវោហាសព្ទ័នោះទេ។ អ្នកត្រូវសរសេរអ្វីឲ្យចំចំណុច ងាយអាន ងាយយល់។
៤ ប្រើពាក្យគួរសម
មិនខុសពីការនិយាយនោះទេ ទោះជាសរសេរក៏ដោយក៏អ្នកត្រូវការភាសាគួរសមដែរ។ ទីមួយអ្នកត្រូវចាប់ផ្តើមអុីម៉ែលដោយការគោរពវន្ទនាចំពោះអ្នកទទួល និងបញ្ចប់វិញដោយការលា ឬពាក្យជូនពរជាដើម។
ការធ្វើបែបនេះបង្ហាញពីសុជីវធម៌និងអារម្មណ៍របស់អ្នក។
៥ កុំភ្លេចដាក់ប្រធានបទនៅជួរSubject Line
ការដែលផ្ញើម៉ែលគ្មានចំណងជើងនិងប្រធានបទ ប្រៀបដូចមនុស្សគ្មានឈ្មោះមិនដឹងថាចង់និយាយពីអ្វី។ ដូចនេះហើយទោះបីជាអត្ថបទរបស់អ្នកល្អបែបណា បើគ្មានចំណងជើងទាក់ទាញក៏គេមិនចង់ចូលមើលដែរ។