តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742
ធ្វើឱ្យអាជីវកម្មខ្នាតតូចរបស់អ្នកអោយចូលក្នុងទីផ្សារប្រកួតប្រជែង
អាជីវកម្មខ្នាតតូចទាំងអស់ចាប់ផ្តើមដោយស្រដៀងគ្នា ជាមួយនឹងតម្រូវការ នៃការបង្កើនចរាចរណ៍វេបសាយ ដើម្បីទាក់ទាញអតិថិជនអោយកាន់តែច្រើន។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីបង្កើនចំនួនអតិថិជនទាំងនៅលើអ៊ីនធឺណិត និងដោយផ្ទាល់ អ្នកចាំបាច់ត្រូវការអភិវឌ្ឍ ប្រ៊េន និងវេទិការបស់អ្នកដើម្បីបង្កភាពងាយស្រួលដល់អតិថិជនក្នុងការស្វែងរកអាជីវកម្មរបស់អ្នក និងចង់បន្តត្រឡប់មកវិញម្ដងទៀត។
ពេលខ្លះមនុស្សទូទៅមិនមែនគ្រាន់តែចូលទៅកាន់ក្រុមហ៊ុនសម្រាប់ជាវផលិតផលនោះទេ ប៉ុន្ដែពួកគេក៏កំពុងស្វែងយល់ពីបទពិសោធន៍ក្នុងការទិញផងដែរ។ អាជីវកម្មដែលអាចកំណត់អត្តសញ្ញាណអតិថិជនរបស់ខ្លួន និងតម្រូវការដែលពួកគេចង់បាននោះនឹងអាចធ្វើឱ្យប្រ៊េនរបស់ពួកគេមានការប្រកួតប្រជែងបានកាន់តែទូលំទូលាយព្រមទាំងទទួលបានអតិថិជនកាន់តែច្រើននិងការលក់ក្នុងរយៈពេលវែង។
ស្វែងរក – និងកំណត់គោលដៅ – អតិថិជនរបស់អ្នក
មុនពេលដែលអ្នកអាចប្រមូលបានអតិថិជនដែលចាប់អារម្មណ៍ចង់ចូលទៅកាន់វេបសាយឬហាងរបស់យើង អ្នកត្រូវស្វែងយល់ជាមុនសិនថាមនុស្សបែបណាដែលអ្នកចង់ទាក់ទាញ? ហេតុអ្វីបានជាពួកគេជ្រើសយកអាជីវកម្មរបស់អ្នកជាងអ្នកដទៃ?វិធីល្អបំផុតដើម្បីធ្វើបែបនេះគឺចងក្រងសំណួរសួរទៅកាន់ពួកគេ។
កត់ត្រាទុកការឆ្លើយតបរបស់អតិថិជនអ្នកនីមួយៗហើយប្រៀបធៀបភាពស្រដៀងគ្នា និងភាពខុសគ្នារវាងអ្វីដែលនាំពួកគេចាប់អារម្មណ៍លើអាជីវកម្មរបស់អ្នក។ នៅពេលចាប់ផ្តើម អ្នកត្រូវកត់សំគាល់ប្រជាសាស្ត្រដែលគួរចែករំលែកដូចជា – មនុស្សចាស់ ក្មេង និស្សិត ជនបរទេស ។ល។ នោះអ្នកអាចរកវិធីដើម្បីអំពាវនាវដោយផ្ទាល់ទៅក្រុមមនុស្សទាំងនោះ។ឧទាហរណ៍៖ អ្នកអតិថិជនវ័យចាស់អាចចូលហាងរបស់អ្នកដោយសារតែពួកគេឃើញសញ្ញាតាមចិញ្ចើមថ្នល់ហើយបានឮការនិយាយតគ្នា ខណៈដែលអតិថិជនវ័យក្មេងរកឃើញអ្នកតាមរយៈInstagram។ ការយល់ដឹងពីគោលដៅ និងប្រភេទអតិថិជនក៏ជួយអ្នកក្នុងការកំណត់ថាតើអ្នកគួរតែផ្តល់សេវាកម្មទូទៅជាភាសាខ្មែ រឬអង់គ្លេស ឬទាំងពីរជម្រើសតែម្តង។
បង្កើតបណ្តាញឱ្យបានច្រើនសម្រាប់ទំនាក់ទំនង
ទោះបីជាអតិថិជនរបស់អ្នកគ្រាន់តែតាមដានអាជីវកម្មរបស់អ្នកនៅលើFacebookក៏ដោយ តែវាមានសារៈសំខាន់ណាស់ដើម្បីឱ្យមានផ្លូវបើកចំហជាច្រើនដល់ក្រុមហ៊ុនរបស់អ្នកតាមដែលអាចធ្វើទៅបាន។
នៅពេលអ្នកបើកទូលាយនៃទំនាក់ទំនង អ្នកចាំបាច់ត្រូវតែឆ្លើយតបទៅនឹងសារដែលអ្នកទទួលបាន។ អ្នកគួរតែឧស្សាហ៍ពិនិត្យអ៊ីម៉ែលនិងហ្វេសប៊ុករបស់ក្រុមហ៊ុនយ៉ាងហោចណាស់មួយដងក្នុងមួយថ្ងៃឬប្រាកដប្រជាជាងនេះទៀត។ ប្រសិនបើអ្នកមិនអាចឆ្លើយសំណួររបស់អតិថិជនបានភ្លាមៗ ឬរហ័ស អ្នកគួរតែប្រាប់ដំណឹងដល់ពួកគេថាអ្នកកំពុងព្យាយាមឆ្លើយតប។
អតិថិជនមានអារម្មណ៍ថាពួកគេសំខាន់នៅពេលពួកគេទទួលបានការឆ្លើយតបពីក្រុមហ៊ុនហើយពួកគេនឹងបង្ហាញភាពស្មោះត្រង់ចំពោះក្រុមហ៊ុនណាដែលឆ្លើយតបឆាប់រហ័សចំពោះតម្រូវការតែមួយគត់របស់ពួកគេ។
ចាក់ដោតអារម្មណ៍របស់អតិថិជនរបស់អ្នក
វិធីដ៏ល្អមួយដើម្បីទទួលបានចំណាប់អារម្មណ៍ និងការគោរពពីអតិថិជនរបស់អ្នកគឺ ការទាញយកចំណាប់អារម្មណ៍របស់ពួកគេហើយភ្ជាប់ពួកគេទៅក្រុមហ៊ុនរបស់អ្នក។
វាត្រូវការពេលវេលាខ្លះដើម្បី តភ្ជាប់ទំនាក់ទំនងទាំងនេះ ប៉ុន្តែក្រុមហ៊ុនតូចមួយអាចចាប់ផ្តើមដោយអំពាវនាវដោយប្រើចំណាប់អារម្មណ៍ផ្សេងៗនៅក្នុង បណ្តាញសង្គមរបស់ខ្លួន។ ការសរសេររឿងរ៉ាវវិជ្ជមាន និងរឿងសប្បាយអាចមានអំណោយផលច្រើនទៅលើFacebook និងInstagram Newsfeed។ អ្នកគួរតែចំណាយពេលខ្លះដើម្បីបង្ហោះរឿងដែលឡូយៗ និងរឿងដែលជួយបំផុសគំនិតអំពីជំនួញ
របស់អ្នក នោះបុគ្គលិក ឬអតិថិជន ព្រមនឹងអ្នកអានមួយចំនួននឹងចែករំលែកបន្ត។
ប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាវិធីមួយផ្សេងទៀតដើម្បីតភ្ជាប់ជាមួយអតិថិជនថ្មីរបស់អ្នក។ឧទាហរណ៍៖ ហាងសត្វចិញ្ចឹមមួយ បង្ហោះរូបថតរបស់កូនឆ្កែដែលពួកគេចិញ្ចឹមម្តងទៀត ហើយម្ចាស់ឆ្កែថ្មីដែលទិញទៅនឹងមានភាពរំភើបរីករាយចំពោះភាពល្បីល្បាញរបស់ឆ្កែគេ។ ការប្រាស្រ័យទាក់ទងជាមួយអតិថិជន អាចជាការផ្តល់ព័ត៌មាន និងការផ្តល់អត្ថប្រយោជន៍ផ្សេងៗអំពីដំណើរការអាជីវកម្មរបស់អ្នក ឬការចូលរួមជាមួយអតិថិជន ដោយការចែករំលែកការកំសាន្តផ្សេងៗ។