មូលហេតុទាំង៣ដែលអ្នកពុំគួរទិញឡានថ្មី

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ 
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
មូលហេតុទាំង៣ដែលអ្នកពុំគួរទិញឡានថ្មី
ឡានថ្មីប្រហែលជាល្អជាងឡានដែលប្រើហើយ ព្រោះគ្រឿងម៉ាស៊ីន និងបច្ចេកវិទ្យាដែលបំពាក់ក្នុងឡានមានលក្ខណៈថ្មីស្រឡាង។ បើអតិថិជនជាអ្នកមានស្ដុកស្ដមមិនជាអ្វីនោះទេ តែសម្រាប់បងប្អូនខ្មែរយើងខ្លះដែលពុំសូវសំបូរហូរហារ រាងពិបាកបន្ដិចហើយ។ នេះជាមូលហេតុទាំង៣ ដែលអ្នកពុំគួរទិញឡានថ្មី៖
១ ឡានថ្មីត្រូវបង់លុយច្រើន
ធម្មតាទេរបស់ថ្មីគឺល្អ ហើយថ្លៃជាងរបស់មួយទឹកហើយព្រោះមិនទាន់មានអ្នកជាជិះ ស្របគ្នានេះដែរអ្នកគឹជាម្ចាស់ដំបូងសម្រាប់រថយន្ដមួយគ្រឿងនេះ។ ប៉ុន្ដែបើពិចារណាមកវិញគឺវាខាតខ្លាំងណាស់ គិតដល់ពេលដែលអ្នកចង់លក់វិញ យ៉ាងហោចណាស់ក៏ខាត ៣០% ទៅ ៤០%ដែរ។ បើអ្នកខ្ចីប្រាក់ពីធនាគារដើម្បីទៅទិញឡានថ្មី ទៀតកាន់តែធ្ងន់ក។
២ រហស័ ឬ មិនស្ទក់
របស់ថ្មីល្អចឹងហើយ តែប្រើយូរទៅក៏ដូចតែគ្នា។ អ្វីដែលសំខាន់នោះឲ្យតែអ្នកចេះថែទាំ និងបើកទៅមុខបានហើយ មិនចាំបាច់អីទាល់តែថ្មីចាស់ទេ។ ម្យ៉ាងទៀតចរាចរណ៍នៅកម្ពុជាក៏មិនទូលាយល្វឹង អាចឲ្យអ្នកជាន់កប់ជើងបានដែរ។ អាស្រ័យហេតុនេះ ឡានមួយទឹកប្រហែលជាល្អជាង ព្រោះជួយសន្សំប្រាក់និងជូនអ្នកទៅបានគ្រប់កន្លែងដូចតែអាថ្មីដែរ។
៣ ឡានមួយទឹកជួយសន្សំលុយអ្នកបានច្រើនជាង
ឧទាហរណ៌៖ នេះជាឆ្នាំ ២០១៨ ដូចនេះឡានស៊េរី២០១៨ក៏មានច្រើនដែរប៉ុន្ដែថ្លៃកប់ពពក
ផ្ទុយទៅវិញបើអ្នកសម្រេចចិត្តទិញអាមួយទឹកកាលពី ២ ៣ ឆ្នាំមុនមកជិះ ប្រហែលអាចសល់លុយ រាប់ពាន់ ឬ ឡានខ្លះរាប់មុឺន។ ដូចនេះហើយអស់លុយតិចនិងអស់លុយច្រើនអ្នកសម្រេចចិត្តតាមការគួរចុះ។