ចំណុចទាំង៣យ៉ាងដែលអ្នកគួរពិចារណាមុនសម្រេចចិត្តដាក់លុយនៅធនាគារ

ចំណុចទាំង៣យ៉ាងដែលអ្នកគួរពិចារណាមុនសម្រេចចិត្តដាក់លុយនៅធនាគារ
ប្រជាជនខ្មែរមិនក្រោមលានអ្នកនោះទេដែលបានយកលុយទៅផ្ញើរឬបង្កើតគណនី
សន្សំនៅធនាគារដែលខ្លួនទុកចិត្ត។ អាស្រ័យហេតុនេះហើយទើបយើងលើកយកអត្ថបទនេះមកចុះផ្សាយ សម្រាប់ជាប្រយោជន៍ដល់អ្នកអានដើម្បីទុកជាពត៌មាននិងចំណេះដឹងមុនសម្រេចចិត្តយកលុយទៅដាក់ធនាគារ៖
១ ទីតាំងធនាគារ
ជាការពិតណាស់បន្ទាប់ពីសម្រេចចិត្តយកលុយទៅដាក់នៅធនាគារណាមួយហើយ អ្នកក៏ពុំគួរមើលរំលងទីតាំងធនាគារនោះផងដែរ។ ជួនកាលធនាគារអាចផ្ដល់ការប្រាក់ខ្ពស់ ក៏ប៉ុន្ដែទីតាំងឆ្ងាយពីលំនៅស្ថានអ្នក ពុំមានសាខាច្រើន ហើយទូរដកប្រាក់ក៏មានកំណត់ដែលប៉ះពាល់ដល់ពេលវេលារបស់អ្នកក្នុងការធ្វើដំណើរ ដាក់ប្រាក់ឬដកប្រាក់ជាដើម។
២ ប្រាក់កម្ចី
ការសម្រេចចិត្តក្នុងការទុកដាក់លុយនៅធនាគារដែលមានសុវត្ថិភាពជាការល្អ តែយ៉ាងណាមិញអ្នកកុំភ្លេចគិតគូរពីគម្រោងនាពេលអនាគតផងដែរ។ ឧទាហរណ៌ថាអ្នកចង់បើកមុខរបររកស៊ីហើយគ្មានដើមទុន នោះអ្នកប្រាកដជានឹកឃើញដល់ធនាគារមុនគេហើយ។ ពេលខ្លះធនាគារដែលអ្នកផ្ញើរប្រាក់អាចគិតការខ្ពស់ដែលអ្នកមិនអាចទ្រាំទ្របាន អាស្រ័យហេតុនេះហើយអ្នកត្រូវគិតគូរឲ្យបានវែងឆ្ងាយមុនសម្រេចចិត្ត ព្រមទាំងគិតពីប្រយោជន៍នាពេលអនាគតផង។
៣ ពិនិត្យតាមដានឱ្យបានទៀងទាត់
មិនថាមនុស្សឬម៉ាស៊ីនទេ តែងមានកំហុសជានិច្ច ដូចគ្នាទៅនឹងធនាគារដែរ ពេលខ្លះវាអាចមានកំហុសដោយអចេតនាមួយកើតឡើងចំពោះហិរញ្ញវត្ថុរបស់អ្នក។ ដូចនេះមានតែការតាមដានឲ្យបានទៀងទាត់ទេជាការល្អ។ លើសពីនេះទៅទៀត មុននឹងសម្រេចចិត្ត អ្នកគួរតែអានឯកសារគោលការណ៍និងពត៌មានរបស់ធនាគារឲ្យបានច្បាស់លាស់សិនចៀសវាងការភ័ន្ដច្រឡំដោយប្រការណាមួយ។
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742