តើPaypalខុសពីCredit Cardយ៉ាងដូចម្ដេច?

តើPaypalខុសពីCredit Cardយ៉ាងដូចម្ដេច?
សម្រាប់យុវជនខ្មែរដែលចូលចិត្តទិញទំនិញតាមអនឡាញប្រាកដជាធ្លាប់ដឹងហើយ អំពីមធ្យោបាយបង់ប្រាក់អេឡិចត្រូនិចដូចជា Paypal, Mastercard, Visa Card ជាដើម។ Paypal និង Credit Card សុទ្ធសឹងតែជាមធ្យោបាយបង់ប្រាក់អេឡិចត្រូនិច ហើយវាមានភាពងាយស្រួលព្រោះមិនចាំបាច់បង់ប្រាក់សុទ្ធ។ ថ្ងៃនេះយើងសូមលើកយកពីភាពខុសគ្នារវាងPaypal និង Credit Cardមកបកស្រាយ។
PayPal គឺជាវិធីផ្ញើនិងទទួលប្រាក់នៅតាមអ៊ីនធឺណិត។ ជំនួសឱ្យការផ្ញើមូលប្បទានប័ត្រនិងការបញ្ជាទិញដោយប្រើលុយសុទ្ធអ្នកអាចប្រើ Paypal ។ ក្នុងករណីដែលអ្នកចង់បញ្ចូលគណនី Paypal របស់អ្នកនោះអ្នកគ្រាន់តែផ្ទេរប្រាក់ពីកាតឥណទានឬគណនីធនាគាររបស់អ្នកចូលទៅកាន់គណនី។ អ្នកមិនចាំបាច់កាន់កាបូបទៅនោះទេ កាន់តែទូរសព្ទមួយដែលមានគណនីនោះជាការស្រេច។ លើសពីនេះទៅទៀតអ្នកអាចពិនិត្យមើលសាច់ប្រាក់និងតាមដានការហិរញ្ញវត្ថុរបស់អ្នកតាមទូរសព្ទដៃបានយ៉ាងងាយ។ ថ្វីបើ Paypal មានប្រតិបត្តិការនៅតាមបណ្តាប្រទេសភាគច្រើននិងអាចប្រើបានប្រហែល 19 រូបិយប័ណ្ណក៏ដោយ ក៏ប្រតិបត្តិការឥតក្រដាសនេះមិនទាន់បានទៅដល់ប្រទេសមួយចំនួននៅឡើយ។
ប័ណ្ណឥណទានគឺគ្រាន់តែជាកាតប្លាស្ទិកដែលត្រូវបានប្រើជំនួសប្រាក់ពិត។ ដូចគ្នានឹង Paypal ដែរអ្នកអាចទិញទំនិញនិងទទួលបានការទូទាត់ដោយប្រើប័ណ្ណឥណទាន។ ខុសពី Paypal បណ្ណ័ឥណទានមានកម្រិត បើសិនជាអ្នកចាយលើសកម្រិតនោះមាននយ័ថា អ្នកកំពុងខ្ចីប្រាក់ពីធនាគារ។ ប្រសិនបើអ្នកមានប័ណ្ណឥណទានអ្នកមិនចាំបាច់ព្រួយបារម្ភអំពីសមតុល្យគណនីពិតប្រាកដរបស់អ្នកទេព្រោះអ្នកអាចទិញអ្វីបានដោយការខ្ចីលុយពីធនាគារ។
ជាទូទៅប័ណ្ណឥណទានមានកាលបរិច្ឆេទនៅពេលដែលដល់ពេលកំណត់អ្នកត្រូវតែបង់ប្រាក់សងធនាគារហើយមិនមានគិតការប្រាក់ឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីអ្នកបង់ប្រាក់យឺត នោះអ្នកត្រូវតែបង់ប្រាក់ពិន័យបន្ថែមពីលើប្រាក់បំណុល។
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742