របៀបទិញទំនិញឲ្យបានថោក
ការទិញទំនិញគឺជារឿងមួយដែលមិនអាចខានបាន ប៉ុន្ដែបើអ្នកស្ថិតនៅក្នុងស្ថានភាពសន្សំប្រាក់ ការដើរទិញទំនិញវាជារឿងមួយដែលធ្វើអោយអ្នកពិបាកក្នុងការសម្រេចចិត្តមែនទែន។ តើអ្នកចង់ដឹងនូវវិធីសាស្ត្រដែលធ្វើអោយអ្នកមានភាពឆ្លាតវៃក្នុងការដើរទិញទំនិញដែរឬទេ?អ្នកអាចទិញនូវអ្វីដែលអ្នកចង់បាន ហើយចំណាយប្រាក់តិចប៉ុណ្ណោះ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រក្នុងការទិញប្រកបដោយភាពឆ្លាសវៃដែលធ្វើអោយអ្នកទទួលបាននូវអ្វីដែលអ្នកចង់បាន ហើយមិនបាច់ចំណាយប្រាក់ច្រើននោះទេ ដោយគ្រាន់តែអ្នកអាចសាកល្បងនូវវិធីដូចខាងក្រោម៖
១.ទិញនៅពេលមានការលក់បញ្ចុះតម្លៃ
បើអ្នកចង់បាននូវរបស់អ្វីមួយប៉ុន្ដែអ្នកមិនមានលុយគ្រប់គ្រាប់ដើម្បីទិញវា អ្នកអាចរង់ចាំឱកាសនៃការលក់បញ្ចុះតម្លៃ ដូចជារដូវចូលឆ្នាំ បុណ្យអ៊ុំទូក បុណ្យណូអ៊ែល និងក្នុងឱកាសជិតដល់ចូលឆ្នាំសកល ឬគម្រប់ខួបនៃការបើកហាងលក់ ឬជាប្រម៉ូសិនរបស់ហាងជាដើម។ ក្នុងឱកាសទាំងអស់នេះ អ្នកនឹងទិញបាននូវផលិតផលដែលមានតម្លៃធូរថ្លៃជាមិនខាន។ ប៉ុន្ដែអ្នកគួរទិញនូវអ្វីដែលជាតម្រូវការចាំបាច់បានហើយ មិនគួរចេះតែទិញទំនិញដោយសារគេលក់បញ្ចុះតម្លៃឡើយ វានឹងធ្វើអោយអ្នកកាន់តែខាតបង់ប្រាក់កាសច្រើនព្រោះការចំណាយមិនបានត្រឹមត្រូវចំគោលដៅ។
២.ទិញតាមផ្សាររាយរង
របស់តាមផ្សារធម្មតាក៏មិនប្រាកដថាអន់ឬមិនស្អាតដែរ។ ទំនិញខ្លះស្អាតហើយគុណភាពល្អទៀត ឧទាហរណ៌ បើអ្នកចង់ទិញខោអាវ ក្រៅពីហាងទំនើប អ្នកក៏អាចរកទិញបានតាមផ្សារធម្មតាបាន ដូចជា អូឡាំពិក អូរឬស្សី បឹងកេងកងជាដើម។ ចំណាយតិចតែទិញបានច្រើន យួរមកផ្ទះវិញមួយហត់។
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742