ការវិនិយោគគឺជាជម្រើសសម្រាប់មនុស្សណាដែលចង់ក្លាយជាអ្នកមាននៅរយៈពេលយូរខាងមុខ។ ប្រជាជនខ្មែរជាច្រើនបារាជ័យក្នុងការចាប់គ្រប់គ្រងប្រាក់របស់អ្នកដោយសារតែត្រូវបានគេបំភ័យឬមិនដឹងថាត្រូវចាប់ផ្ដើមពីណាមក។ ការវិនិយោគអាស្រ័យទៅលើវិធីផ្សេងៗគ្នា ថាតើគួរតែដាក់ប្រាក់របស់អ្នកនៅទីណា។ ទាំងនេះគឺជាចំណុចទាំង៥ដែលនិយោជកវ័យក្មេងទើបតែចាប់ផ្ដើមធ្វើការវិនិយោដំបូង៖
- អ្នកមិនចាំបាច់ពូកែនឹងជំនាញខាងវិនិយោគទេ
អ្នកមិនចាំបាច់គិតវាតែម្នាក់ឯងនោះទេ ពីព្រោះអ្នកមានអ្នករៀបចំផែនការហិរញ្ញវត្ថុ អ្នកប្រឹក្សាយោបល់ទ្រព្យសម្បត្តិ ដើម្បីណែនាំនិងរងចាំផ្ដល់យោបល់ជូនអ្នក។
- ចាប់ផ្ដើមវិនិយោគកាន់តែឆាប់គឺជាអត្ថប្រយោជន៏មួយដ៏សំខាន់
អាយុដែលល្អបំផុតគឺនៅកំឡុងអាយុ២០ឆ្នាំ ពីព្រោះអ្នកមិនអាចត្រលប់វិលទៅក្មេងវិញបានទេ។ គេនិយាយថា “អ្នកហួសពេលក្នងការចាប់ផ្ដើមវិនិយោគហើយ” នេះមិនមែនជាលេសដ៏ល្អនោះទេ។ ប៉ុន្តែការវិនិយោគយឺត ប្រសើរមិនធ្វើសោះតែម្ដង។ ឲ្យតែអ្នកមិនធ្វើវាឲ្យមានហានិភ័យ នោះនឹងមិនមានអ្វីអាក្រក់កើតឡើងនោះទេ ហើយប្រសិនបើអ្នកបានបាត់បង់ប្រាក់នៅក្នុងទីផ្សារ នោះអ្នកនៅមានពេលច្រើនទៀតដើម្បីប្រមូលប្រាក់ទាំងនោះមកវិញមុនពេលដែលអ្នកត្រូវការវានៅពេលចាស់ទៅ។
- អ្នកត្រូវមានគោលដៅច្បាស់លាស់មុននឹងធ្វើអ្វីៗទាំងអស់
តើអ្នកកំពុងវិនិយោគទៅលើអ្វីខ្លះ? តើគោលបំណងរបស់អ្នកគឺជាអ្វី? ដោយសារតែនៅពេលដែលអ្នកមានគោលបំណងដែលអ្នកបានបង្កើត មានន័យថា សន្សំប្រាក់ដើម្បីទិញផ្ទះ ថ្លៃបង់សាលាឲ្យកូនរបស់អ្នក តំណើរកំសាន្ដ ឬមួយប្រាក់ចូលនិវត្តន៏ដែលជាពេលវេលាច្បាស់លាស់។ អ្នកត្រូវដឹងអំពីគោលដៅរបស់អ្នកថាគោលដៅជិវិតដ៏ធំរបស់អ្នកគឺជាអ្វីជាមុនសិន។
- កុំដាក់ប្រាក់ទាំងអស់របស់អ្នកនៅកន្លែងតែមួយ
អ្នកត្រូវដាក់ប្រាក់របស់អ្នកនៅកន្លែងផ្សេងៗគ្នា។ វាគឺជាការល្អនៅពេលដែលភាគហ៊ុនឡើង ពីព្រោះអ្នកបានទទួលភាគលាភដែលអ្នកបានទិញប៉ុន្តែវាពិតជាគួរឲ្យខ្លាចក្នុងការស្រមៃណាស់នៅពេលដែលអ្នកបានបាត់បង់ប្រាក់ទាំងអស់របស់អ្នកអស់ទៅ។ អ្នកនឹងបញ្ចប់វាដោយមិនមានប្រាក់១រៀលក្នុងដៃ។ ដូច្នេះការដាក់លុយទាំងអស់នៅកន្លែងតែមួយគឺទាមទាឲ្យមានបញ្ហា។ មានឃ្លាមួយបានថា “កុំដាក់ស៊ុតទាំងអស់របស់អ្នកក្នុងកន្រ្ដកតែមួយ”។
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742