តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
ការបង្កើតអាជីវកម្មមួយឲ្យមានប្រសិទ្ធភាព និងដំណើរការល្អ ទាមទារឲ្យម្ចាស់អាជីវកម្មមានការយល់ដឹង និងចេះគ្រប់គ្រងហិរញ្ញវត្ថុ បើពុំដូច្នេះទេប្រាកដជាជួបការលំបាកមិនខាន។ អាស្រយ័ហេតុនេះហើយ អ្នកគប្បីយល់ដឹងពីចំណុចទាំង៥ខាងក្រោមនេះក្នុងការបែងចែកនិងគ្រប់គ្រងហិរញ្ញវត្ថុអាជីវកម្មឲ្យបានសមស្រប៖
១. ប្រាក់ចាប់ផ្ដើមអាជីវកម្ម
ការចាប់ផ្ដើមធ្វើអាជីវម្មដំបូងត្រូវមានដើមទុន ហើយដើមទុននោះគឺលុយ និងចំនេះដឹង។ ម្ចាស់អាជីវកម្ម ឬ សហគ្រិនមានតែងតែក្ដីស្រមៃ និង គំនិត នៅមិនទាន់គ្រប់គ្រាន់ទេ តែត្រូវមានលុយសម្រាបើ់ចាប់ផ្ដើមអាជីវកម្មរបស់ខ្លួនទៀតផង។ មានលុយគ្រប់គ្រាន់ ស្របជាមួយពេលវេលាសាកសមសម្រាប់ចាប់ផ្ដើមអាជីវកម្ម។
២. តុល្យភាពបំណុល
ហិរញ្ញវត្ថុគឺនិយាយអំពីអ្វីដែលមានច្រើជាងលុយនៅក្នុងដៃរបស់អ្នកទៅទៀត លក្ខណៈពេលដែលអាជីវកម្មភាគច្រើនជាប់បំណុល ជាពិសេសនៅដំណាក់កាលដំបូងមានបំណុលច្រើន បើប្រៀបធៀបនឹងប្រាក់ចំណូល និង ទ្រព្យសម្បត្តិ អាចធ្វើអោយមានបញ្ហាជាមួយកម្ចីរបស់អ្នកបាន។ សមភាពបំណុលអាចធ្វើអោយមានផលប៉ះពាល់ដល់ការទាក់ទាញអ្នកវិនិយោគ មកដាក់វិនិយោគក្នុងក្រុមហ៊ុនរបស់អ្នក។
៣. វដ្តនៃអាជីវកម្ម
មិនថាអាជីវកម្មរបស់អ្នក មានដំណើរការយ៉ាងណានោះទេ អ្នកត្រូវត្រៀមខ្លួនជានិច្ចជាមួយបញ្ហានៅថ្ងៃខាងមុខ។ អ្នកមិនអាចទស្សន៍ទាយពីសេដ្ឋកិច្ចនៃប្រទេសមួយបានច្បាស់លាស់នោះទេ ជូនកាលមានធ្លាក់ មានឡើង។ អ្នកគួរមានហិរញ្ញវត្ថុបម្រុងទុកពេលអាជីវកម្មរបស់អ្នកធ្លាក់ចុះ ដើម្បីជៀសវាងការក្ស័យធុន។
៤. ការរីកចំរើន
ការជោគជ័យនៃអាជីវកម្មអាចនឹងធ្វើអោយអ្នកមានអាជីវកម្មច្រើនទៀត ដូចជាអ្នកពង្រីកសាខា និងអ្នកបង្កើតអាជីវកម្មបន្ថែមទៀត ដែលជាហេតុដែលអ្នកត្រូវការមានដើមទុន អ្នកវិនិយោគមកបណ្ដាក់ទុនលើអាជីវកម្មរបស់អ្នក។ ប៉ុន្តែចំណូលអាចនឹងមានភាពខុសគ្នា ហើយអ្នកត្រូវមានភាពឆ្លាតវៃក្នុងការគ្រប់គ្រងចំណូលពីប្រភពផ្សេងៗគ្នា។
ដូច្នេះ ហិរញ្ញវត្ថុមានសារៈសំខាន់ណាស់សម្រាប់អាជីវកម្មរបស់អ្នក ធ្វើអោយអ្នកយល់ពីចំណូល ចំណាយ បំណុលជាដើម និងការចាប់ផ្ដើមអាជីវកម្មត្រូវមានដើមទុន។ ត្រូវចាំថា ទោះបីអាជីវកម្មរបស់អ្នក មានដំណើរការយ៉ាងណានោះទេ អ្នកត្រូវត្រៀមខ្លួនជានិច្ចជាមួយបញ្ហានៅថ្ងៃខាងមុខ។ អ្នកមិនអាចទស្សន៍ទាយពីសេដ្ឋកិច្ចនៃប្រទេសមួយបានច្បាស់លាស់នោះទេ ជូនកាលមានធ្លាក់ មានឡើង។ អ្នកគួរមានហិរញ្ញវត្ថុបម្រុងទុកពេលអាជីវកម្មរបស់អ្នកធ្លាក់ចុះ ដើម្បីជៀសវាងការក្ស័យធន។