ធ្វើយ៉ាងណាអាចកាត់បន្ថយថ្លៃចំណាយលើពលកម្មការងារ?

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
អត្រានៃអ្នកចេះដឹងនៅកម្ពុជាមានច្រើន អាស្រយ័ហេតុនេះហើយកម្លាំងពលកម្មមានកំណើនដែរ។ ច្បាស់ណាស់តម្លៃនៃការជួល និងការបណ្តុះបណ្តាលបុគ្គលិកគឺខ្ពស់។ ថ្ងៃនេះស្ពាននឹងណែនាំអំពីគន្លឹះក្នុងការកាត់បន្ថយចំណាយថ្លៃឈ្នួលពលកម្ម៖
 
ការហ្វឹកហ្វឺនឆ្លងការងារ
ជាទូទៅនិយោជិកដែលមានជំនាញក្នុងការងារជាក់លាក់ម្នាក់អាចមានតម្លៃខ្ពស់ដោយសារតែកម្រិតចេះដឹងនិងគុណតម្លៃនៃការងាររបស់គាត់។ ម្យ៉ាងវិញទៀត កាលណាក្រុមហ៊ុនមួយមានបុគ្គលិកដែលមានឯកទេសច្រើនពេកអាចបង្កើនចំណាយប្រាក់ខែនិងកំណត់សមត្ថភាពរបស់ក្រុមហ៊ុនអ្នកក្នុងការដោះស្រាយបញ្ហាផ្សេងៗ ពោលគឺមិនសូវមានភាពបត់បែន។
ដំណោះស្រាយដ៏ល្អបំផុតមួយក្នុងការកាត់បន្ថយថ្លៃពលកម្មនិងការបង្កើនភាពបត់បែនរបស់អង្គភាពរបស់អ្នកគឺការបណ្តុះបណ្តាលបុគ្គលិកឆ្លងការងារ ពោលគឺហ្វឹកហ្វឺនពួកគេឲ្យចេះអំពីរបៀបទទួលខុសត្រូវថ្មីចំពោះការងារដែលមិនមែនជាមុខជំនាញរបស់ខ្លួន។
 
មួយខែធ្វើការពីផ្ទះ មួយសប្ដាហ៍
ចំណុចនេះប្រហែលមិនសូវពេញនិយមប៉ុន្មានទេ នៅក្នុងបរិបទសង្គមការងារនៅកម្ពុជា ព្រោះនិយោជកអាចគិតថាបុគ្គលធ្វើការពីផ្ទះអាចនឹងខ្ជិល ឬពន្យារការងាររបស់ពួកគេទុកនៅពេលក្រោយ។ យ៉ាងណាមិញ មិនមែនបុគ្គលិកគ្រប់រូបសុទ្ធតែមានទម្លាប់មិនល្អបែបនេះនោះទេ។ បើយើងប្រៀបធៀបពីថ្លៃចំណូលចំណាយសម្រាប់បុគ្គលិកធ្វើការនៅក្រុមហ៊ុននិងនៅផ្ទះមានលក្ខណៈខុសគ្នាត្រង់ថា៖​ រាល់ថ្ងៃពេលដែលក្រុមហ៊ុនរបស់អ្នកបើកអ្នកចាំបាច់ត្រូវចំណាយប្រាក់លើថ្លៃប្រតិបត្តិការដូចជា ទឹក ភ្លើង​​ ជាដើម។ ជាធម្មតាមួយថ្ងៃនិយោជិកធ្វើការប្រាំបីម៉ោងជារៀងរាល់ថ្ងៃពេញមួយខែ ដូចនេះតាមគោលការណ៍ថ្មីអ្នកអាចប្ដូរទៅធ្វើការពីផ្ទះមួយសប្ដាហ៍ក្នុងមួយខែជំនួសវិញ​នោះបុគ្គលិកនិងមានពេលសម្រាកព្រមទាំងជួយជម្រុញផលិតផលការងាររបស់បុគ្គលិកផងដែរ។

ការវិនិយោគក្នុងការរក្សានិយោជិតដែលមានគុណភាព
អ្នកប្រហែលជាគិតថា បុគ្គលិកដែលមានគុណភាពទាមទារប្រាក់ខែច្រើនដើម្បីឲ្យសមនឹងតម្លៃរបស់គាត់។ យ៉ាងណាមិញ នៅពេលដែលក្រុមហ៊ុនមានបុគ្គលិកឆ្នើម នោះពួកគេអាចជួយជម្រុញការរីកចម្រើនក្នុងក្រុមហ៊ុន។ ប្រសិនបើអ្នកមិនសូវយកចិត្តទុកដាក់នឹងពួកគេនោះទេ អ្នកអាចនឹងបាត់បង់ធនធាន។ ពេលដែលមុខតំណែងណាមួយទំនេរនោះក្រុមហ៊ុនរបស់អ្នកនឹងមានដំណើរការយឺត
ទម្រាំតែរកបានបុគ្គលិកថ្មីនិងបង្វឹកការងារទៀតនោះ អ្នកប្រាកដជាត្រូវចំណាយទាំងប្រាក់និងពេលវេលា។ អាស្រ័យហេតុនេះហើយ អ្នកគួររក្សាទុកបុគ្គលិកដែលមានធនធានឲ្យបានល្អ ដោយផ្តល់ឲ្យពួកគេនូវ (1) ប្រាក់បៀវត្សនិងអត្ថប្រយោជន៍ដែលមានការប្រកួតប្រជែង (2) កំណត់និយមន័យការងារនិងគោលដៅ។ (3) វិនិយោគក្នុងការបណ្តុះបណ្តាលសមត្ថភាពបន្ថែម។