តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
កាលពីជំនាន់ដើម យើងមិនទាន់មានក្រដាសប្រាក់ឬ “លុយ” សម្រាប់ចាយវាយដូចសព្វថ្ងៃនេះទេ។ ក្នុងរយៈកាលនោះ ប្រជាជននិយមប្រើប្រាស់ប្រព័ន្ធផ្លាស់ប្ដូរទំនិញឬសេវាកម្ម។ ជាឧទាហរណ៍ សំមានគោមេ ១ក្បាល ហើយសំចង់បានអង្ករ ៣០បាវ។ ដូច្នេះសំដូរគោមេ ១ក្បាលនោះ ជាមួយនឹងអ្នកដែលមានអង្ករ ៣០ បាវ។
ក្រោយមកក៏មានការបង្កើតកាក់ធ្វើពីមាសសុទ្ធសម្រាប់ប្រើប្រាស់ ប៉ុន្ដែកំឡុងពេលសង្រ្គាមលោក សេដ្ឋកិច្ចរបស់ពិភពលោកបានធ្លាក់ចុះ បណ្ដាប្រទេសទាំងឡាយជួបប្រទះអតិផរណា។ អាស្រយ័ហេតុនេះតម្លៃរបស់កាក់ត្រូវបានធ្លាក់ចុះ ប្រទេសមួយចំនួនក៏ចាប់ផ្ដើមបន្ថយគុណភាពកាក់ពីមាសសុទ្ធ មកលាយជាមួយសំរិទ្ធឬប្រាក់វិញ។ ដោយសារតែកាក់ពិបាកក្នុងការផលិតនិងប្រើប្រាស់ ទើបប្រទេសមហាអំណាចមួយចំនួនចាប់ផ្ដើមផលិតក្រដាសប្រាក់ ដែលមានតម្លៃអាចទិញដូរជាមួយមាសបាន។ នៅពេលប្រជាជនអាចប្រើប្រាស់លុយជំនួសប្រព័ន្ធផ្លាស់ប្ដូរទំនិញ វាបានធ្វើឱ្យការបែងចែកពលកម្មការងារនិងជំនាញនៅក្នុងប្រព័ន្ធសេដ្ឋកិច្ច មានភាពកាន់តែប្រសើរឡើងជាងពេលមុន។
ការបង្កើនប្រសិទ្ធិភាពនៃប្រព័ន្ធសេដ្ឋកិច្ច តាមរយៈការកាត់បន្ថយលើថ្លៃចំណាយប្រតិបត្តិការ ជាគុណសម្បត្តិដ៏ចម្បងរបស់លុយ។ រីឯទិន្នផលសេដ្ឋកិច្ចនិងសង្វាក់ផលិតកម្មក៏កាន់តែមានការកើនឡើងខ្ពស់ ដោយសារតែប្រព័ន្ធសេដ្ឋកិច្ចដែលប្រើប្រាស់លុយនេះ បានជំរុញឱ្យមានការបែងចែកពលកម្មនិងជំនាញសម្រាប់អាជីវកម្ម។
នាពេលបច្ចុប្បន្ន ក្រដាសប្រាក់និងលុយកាក់ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅទូទាំងពិភពលោក។ មនុស្សស្ទើរតែគ្រប់គ្នា កំពុងតែមមាញឹកក្នុងការរកប្រាក់ចំណូល។ ដូចនេះ ការចាយវាយទុកដាក់លុយបានល្អ ជារឿងមួយដែលមនុស្សគ្រប់គ្នាប្រាថ្នា។ សូមអ្នកចាយលុយឱ្យបានល្អនិងត្រឹមត្រូវ។