ពីម្សិលមិញយើងបានសិក្សាយល់ដឹងអំពីឯកសារ មួយចំនួនដែលខាងធនាគារត្រូវការដើម្បីធ្វើកម្ចី។ថ្ងៃនេះយើងនឹងប្រាប់អ្នកទាំងអស់គ្នាពីលក្ខខណ្ឌដែលធនាគារ និងអតិជនត្រូវមានការព្រមព្រៀងគ្នាដើម្បីទទួលបានកម្ចីក្នុងការទិញផ្ទះ ឬក៏អចលនៈទ្រព្យផ្សេងៗ។
តើអតិថិជនអាចទទួលបានឥណទាននៅទីណា និងយ៉ាងដូចម្តេច?
នៅតាមធនាគារខ្លះអតិថិជនអាចទទួលបានឥណទាន៧០ភាគរយនៃតំលៃលំនៅដ្ឋានសរុបរបស់ពួកគេពោលគឺអតិថិជនត្រូវមានប្រាក់៣០ភាគរយ នៃតំលៃលំនៅដ្ឋានរបស់ខ្លួ និងខ្លះទៀតអាចទាបជាងនេះឬក៏ខ្ពស់ជាងនេះអាស្រ័យទៅលើគោលការណ៍របស់ធនាគារនិមួយៗ។
ចំណែកការរត់ការឯកសារជាមួយអាជ្ញាធរមូលដ្ឋាន អតិថិជនអាចរត់ឯកសារដោយខ្លួនឯង ប៉ុន្តែអាចមានជំនួយពីបុគ្គលិកធនាគារ ប្រសិនជាអតិថិជនស្នើសុំឲ្យជួយ ព្រោះបុគ្គលិកអាចជាអ្នកបានធ្វើការជិតស្និទ្ឋ និងដឹងពីនិតិវិធីដែលត្រូវធ្វើជាមួយអាជ្ញាធរមូលដ្ឋាន។
រីឯទំហំឥណទាន គឺអាស្រ័យលើតំលៃលំនៅដ្ឋានដែលអតិថិជនបានទិញ និងមានរយៈពេលសងត្រលប់តាមរយៈកាលនៃការកំណត់ណាមួយ។ចំនែកអត្រាការប្រាក់ស្ថិតក្នុងរង្វង់ចាប់ពី១១.៥០ដល់១២ភាគរយក្នុងមួយឆ្នាំ៕
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742