ការរៀបចំឯកសារសម្រាប់កម្ចីឥណទាន

ដោយសារតែកំណើនប្រជាជនពីមួយទសវត្សរ៍ទៅមួយទសវត្សរ៍ធ្វើឲ្យតម្រូវការនៅក្នុងវិស័យអចលនៈទ្រព្យនៅក្នុងប្រទេសកម្ពុជាមានការរីកដុះដាលដូចផ្សិតជាពិសេសនៅក្នុងទីក្រុងភ្នំពេញជាក់ស្តែងតែម្តង។យើងសង្កេតឃើញថាវិស័យអចលនៈទ្រព្យក៏បានផ្សាផ្ជាប់ជាមួយនឹងវិស័យផ្សេងៗផងដែរដូចជាវិស័យសំណង់ ឧស្សាហកម្មជាពិសេសវិស័យហិរញ្ញវត្ថុតែម្តង។ ជាង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ការប្រើប្រាស់​ឥណទាន​ធនាគារ ដើម្បី​ទិញ​ផ្ទះ ឬ​អចលនទ្រព្យ​នានា បានក្លាយ​ជា​រឿង​សាមញ្ញ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែច្រើន​អាចមាន​ល​ទ្ឋ​ភាព​ទិញ​ផ្ទះ​រស់នៅ​សមរម្យ និង​បានធ្វើ​ឲ្យ​ស្តង់ដា​នៃ​ការរស់នៅ​កាន់តែ​ប្រសើរ​ទ្បើង។យើងអាចនិយាយបានថាឯកសារ និង​លក្ខ​ខ័​ណ្ឌមួយចំនួនដែលធនាគារតម្រូវសម្រាប់ឥណទានដើម្បី​ទិញ​ផ្ទះ ឬ​អចលនទ្រព្យ​នានាវាផ្អែកទៅតាមធនាគារនីមួយៗប៉ុន្តែភាគច្រើនមានលក្ខណៈស្រដៀងគ្នា។
តើ​ធនាគារ​តម្រូវ​ឲ្យ​អតិថិជន​មាន​ឯកសារ និង​លក្ខ​ខ័​ណ្ឌ​អ្វីខ្លះ​ទើប​អាច​ទទួលបាន​ទំនុកចិត្ត​ពី​ធនាគារ​នៅ​កម្ពុជា? អ្នក​ដែល​អាច​ទទួលបាន​ឥណទាន​ពី​ធនាគារ ទិញ​លំនៅដ្ឋាន​ត្រូវមាន​លក្ខ​ខ័​ណ្ឌ​មួយចំនួន ដូចជាៈ
ទី១ ជា​ប្រជាពលរដ្ឋ​ដែលមាន​សមត្ថភាព និង​អត្ត​ច​រិ​ក​ល្អ
ទី២ ជា​ប្រជាពលរដ្ឋ​ដែលមាន​ប្រាក់ចំណូល​ទៀត​ទាត់ ទោះជា​មន្ត្រីរាជការ អ្នកជំនួញ ឬ​អ្នកបំរើ​ការងារ​ក្នុង​វិស័យ​ឯកជន​ក្តី
ទី៣ ជា​អតិថិជន​ត្រូវមាន​លិខិតបញ្ជាក់​ពី​និរន្តរភាព​ការងារ ប្រាក់ខែ​ច្បាស់លាស់ ដែល​អាច​សង​ប្រាក់​មក​ធនាគារ​បាន​ទៀងទាត់។
ទី៤ ប្រសិនជា​ខ្ចី​ឥណទាន​សាងសង់​ផ្ទះ អតិថិជន​ត្រូវតែមាន​ដី​ស្របច្បាប់ និង​ជា​លំនៅដ្ឋាន​ស្របច្បាប់ (ប្រសិន​ទិញ​លំនៅដ្ឋាន)
ទី៥ ទិញ​លំនៅដ្ឋាន​សម្រាប់​រស់នៅ មិនមែន​ទិញ​សម្រាប់​វិនិយោគ ឬ​ទុកចោល​ទេ
ទី៦ ត្រូវមាន​អត្តសញ្ញាណប័ណ្ណ​ឬ​សៀវភៅ​គ្រួសារ ឬ​លិខិតបទដ្ឋានផ្សេងៗដែល​អាច​ជំនួស​បាន
ទី៧   ត្រូវមាន​លិខិតបញ្ជាក់​ពី​ការបង់​តំលៃ​ទឹក និង​អគ្គិសនី
ទី៨​ ប្រសិនជា​អតិថិជន​ជា​ម្ចាស់​ក្រុមហ៊ុន ពួកគាត់​ត្រូវមាន​ប័ណ្ណ​ប៉ាតង់ មាន​វិញ្ញាបនបត្រ​ចុះបញ្ជីរ​នៅ​ក្រសួងពាណិជ្ជកម្ម និង​លិខិត​ចុះបញ្ជីរ​ផលិតផល​ជាដើម៕

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742