ជំហានចុងក្រោយ ដែលអ្នកគួរយល់ដឹងទាក់ទងនឹងការស្នើសុំប្រាក់កម្ចីផ្ទាល់ខ្លួន

5 ជំហានចុងក្រោយ ដែលអ្នកគួរយល់ដឹងទាក់ទងនឹងការស្នើសុំប្រាក់កម្ចីផ្ទាល់ខ្លួន

តាមរយៈអត្ថបទមុន អ្នកបានរៀនរួចមកហើយពី ៤ ជំហានដំបូង ក្នុងការដាក់ពាក្យស្នើសុំកម្ចីផ្ទាល់ខ្លួន។
ថ្ងៃនេះដែរ ស្ពានចង់ចែករំលែកជាមួយអ្នកពី 5 ជំហានបន្ទាប់ ដែលអ្នកគួរដឹង ដើម្បីទទួលបានប្រាក់កម្ចីដោយជោគជ័យ។

  1. រង់ចាំការអនុម័ត

នេះជាអំឡុងពេលមួយដែលគួរអោយធុញទ្រាន់បំផុត។
បន្ទាប់ពីអ្នកបានផ្ដល់ជូននូវ ឯកសារគ្រប់គ្រាន់ស្របតាមលក្ខខណ្ឌហើយនោះ អ្នកត្រូវធ្វើការរង់ចាំការអនុម័តពីធនាគារ។
ការអនុម័តនេះដែរ ជួនកាល វាចំណាយត្រឹមតែពេល 2 ឬ 3 ថ្ងៃប៉ុណ្ណោះ ប៉ុន្តែមានពេលខ្លះទៀត អ្នកអាចនឹងត្រូវចំណាយពេល រហូតដល់ទៅ 2សប្តាហ៍ ក្នុងការរង់ចាំ ទើបអ្នកបានទទួលចម្លើយពីធនាគារទាក់ទងនឹងការអនុម័ត។
ហេតុអ្វីទៅបានជាវាត្រូវចំណាយពេលយូរម្លឹងៗ?
នេះដោយសារតែ ធនាគារត្រូវការពេលវេលា ដើម្បីធ្វើការស៊ើបប្រវត្តិរបស់អ្នក។
ពួកគេត្រូវតែប្រាកដចិត្តជាមុនសិនថា អ្នកលទ្ធភាពអាចទូទាត់សងប្រាក់ដែលខ្ចីវិញ ទាន់ពេលវេលាឬអត់។
ដូច្នេះ ក្នុងអំឡុងពេលនេះ ពូកគេនឹងធ្វើការត្រួតពិនិត្យទិន្នន័យឥណទានរបស់អ្នកជាមួយ CBC (តើ CBC គឺជាអ្វី?)
ហើយចាប់ផ្តើមធ្វើការស៊ើបពី ប្រវតិ្តប្រាក់កម្ចី ប្រាក់ចំណូល និងបំណុលរបស់អ្នកជាដើម។
នៅពេលដែលពួកគេស៊ើបរួចហើយ ពួកគេនឹងធ្វើការទាក់ទងមកប្រាប់អ្នកវិញថា តើអ្នកនឹងទទួលបានប្រាក់កម្ចីឬអត់។