តើមានប៉ុន្មានវិធីក្នុងការសងទៅធនាគារវិញ?
ធនាគារនីមួយៗផ្ដល់ជូនវិធីបង់ផ្សេងៗគ្នា ដូចជាធនាគារ CMK ផ្ដល់ជម្រើសឲ្យអ្នក៣ជម្រើស៖
- គ្មានការសងត្រឡប់ក្នុងកំឡុងពេលសិក្សា
- រំលោះតែការប្រាក់ប្រចាំខែ ក្នុងពេលសិក្សា
- រំលោះទាំងការទាំងដើមប្រចាំខែក្នុងពេលកំពុងសិក្សា។
នៅប្រទេសកម្ពុជា មាននិសិ្សតភាគច្រើនជាពិសេសនៅតាមជនបទដែលបានបញ្ចប់ការសិក្សាថ្នាក់ទុតិយភូម ប៉ុន្តែពួកគេមិនបានបន្តការសិក្សា ទៅដល់ថ្នាក់ឧត្តមសិក្សាដោយសារការខ្វះខាតថវិការ ហើយក៏ជួបបញ្ហាសាច់ប្រាក់ដែលធ្វើឲ្យពួកគេមិនអាចសម្រេចបំណងប្រាថ្នារបស់គេបាន។ ដូចច្នេះហើយ ឥទាននិសិ្សតអាចធ្វើឲ្យវាអាចកើតឡើងបាន ក្នុងការផ្គត់ផ្គង់ការសិក្សារបស់អ្នកក្នុងការបន្តការសិក្សាបានទាំងនៅក្នុងប្រទេសក៏ដូចជាក្រៅប្រទេសបានដូចគ្នា និងក្លាយជាបុគ្គលជោគជ័យមួយរូបនៅក្នុងថ្ងៃអនាគត។
ដើម្បីចូលមើលការប្រាក់របស់កម្ចីសិក្សាដែលធនាគារនៅប្រទេសកម្ពុជាបានផ្ដល់ សូមចូលមើល https://spean-kh.com/others-loan/