ចម្លើយដែលល្អបំផុតគឺ “កំុចំណាយប្រាក់ច្រើនពេក” វាប្រហែលស្តាប់ទៅដូចជាមិនទំនង ប៉ុន្តែវាជាការពិតណាស់ តើមែនឬទេ?
យ៉ាងណាមិញ មនុស្សមួយចំនួនប្រហែលជាមិនមានយោបល់ថា តើពួកគេខ្ជះខ្ជាយប្រាក់ឬអត់ ហើយប្រាក់របស់ពួកគេគឺតែងតែតិច នឹងអ្នកខ្លះទៀតបានខ្ចីប្រាក់ពីធនាគារដើម្បីចំណាយប្រចាំថ្ងៃ។
ពិតណាស់ ពួកយើងដឹងពីវិធីដ៏ល្អបំផុគឺ “កំុចាយប្រាក់” ប៉ុន្តែពួកគេមិនអាចមិនធ្វើការចាយវាយនោះទេ។ ប្រសិនបើមិនមានការសន្សំ នោះនឹងមិនមានឡាន ផ្ទះ ឬក៏មិត្តស្រីនោះទេ។
សួរគ្រួសាររបស់អ្នកឬមិត្តរបស់អ្នកកំុអោយធ្វើតាមវិធីនេះ ពួកគេភាគច្រើនប្រាកដជាបោះបង់។
ប៉ុន្តែសូមមេត្តាស្វែងយល់ថា មនុស្សគ្រប់គ្នាអាចក្លាយទៅជាអ្នកដែលពូកែសន្សំប្រាក់អ្វីដែលកាន់តែមានប្រសិទ្ធភាពទៀតនោះគឺ តាមដានការចំណាយរបស់អ្នកជាប្រចាំ។
ប្រសិនបើអ្នកត្រូវការជំនួយ អ្នកអាចសំុអោយគ្រួសាររបស់អ្នកជួយអ្នក។
វាអាចជួយអ្នកបែងចែកថា ការចំណាយមួយណាដែលសំខាន់នឹងមួយណាមិនសំខាន់។
(អានអំពី តម្រូវការ នឹង ការចង់បាននៅទីនេះ)
ស្រមៃខ្លួនអ្នក តើអ្នកធ្វើអ្វីខ្លះនៅពេលព្រឹកមុននឹងអ្នកទៅធ្វើការ?
តើអ្នកមានមើលទៅកាន់កញ្ចក់ ដើម្បីមើលមុខនឹងសម្លៀកបំពាក់របស់អ្នកឬទេ?
នេះពីព្រោះតែមិនមានកញ្ចក់ទើបអ្នកមិនអាចមើលថាតើអ្នកមានរូបរាងបែបណា។
ចំពោះប្រាក់ផ្ទាល់ខ្លួនរបស់អ្នកដូចគ្នា ប៉ុន្តែជាការពិតណាស់ ដោយសាយតែមិនមានកញ្ចក់ដូចនេះហើយទើបអ្នក ត្រូវការអោយមានអ្នកជួយអ្នកត្រួតពិនិត្យការចំណាយរបស់អ្នក។
ទង្វើប្រចាំថ្ងៃរបស់អ្នកគឺពិបាកនឹងកែណាស់ ប៉ុន្តែអ្នកធ្វើវាជារៀងរាល់ថ្ងៃ ហើយចំណាយប្រាក់មួយចំនួន ដោយមិនបានពិចារណា នេះពិតជាគ្រោះថ្នាក់ខ្លាំងណាស់។
ដើម្បីរៀបចំ ពួកយើងផ្តល់យោបល់អោយអ្នក ចាប់ផ្តើមនូវការកត់ត្រាជាមួយនឹងសៀវភៅកត់ត្រា ដើម្បីកត់ចំណាំអ្វីដែលអ្នកបានចំណាយជារៀងរាល់ថ្ងៃ។
ប៉ុន្តែត្រូវធ្វើយ៉ាងណា? ពួកយើងនឹងប្រាប់នៅពេលក្រោយ
តើអ្នកពូកែសន្សំប្រាក់ទេ?
Pages: 1 2