១. អ្នកមិនដឹងច្បាស់ពីចំនួនលុយដែលអ្នកមានក្នុងខ្លួន
មនុស្សមួយចំនួនធំ មិនមានទម្លាប់ក្នុងការរាប់លុយដែលខ្លួនមានឡើយ។
គេមិនសូវជាយល់ចិត្តទុកដាក់ប៉ុន្មានទេថា គេមានលុយប៉ុន្មាន? ថ្ងៃនេះអាចចាយបានប៉ុន្មាន ត្រូវទុកប៉ុន្មានសម្រាប់ស្អែក?
ភាគច្រើនគឹថា គេមានប៉ុណ្ណា ចាយប៉ុណ្ណឹងតែម្ដង។ ប៉ុន្តែ ការចាយលុយបែបនេះមិនមែនជាទម្លាប់មួយដែលល្អទេ ព្រោះថា បើអ្នកមិនប្រយ័ត្នទេនោះ អ្នកអាចនឹងច្រលំចាយលុយសម្រាប់ថ្ងៃស្អែកក្នុងថ្ងៃនេះ ចាយលុយដែលត្រូវទុកសម្រាប់សប្តាហ៍ក្រោយក្នុងសសប្តាហ៍នេះ ហើយដល់ពេលយូៗទៅ អ្នកនឹងឆ្ងល់ថា អ្នកមានចំនូលច្រើនដែរ តែហេតុអ្វីអោយតែដល់ចុងខែ អ្នកដឹងតែដាច់លុយចឹង។
២. ការដកប្រាក់ពីទូ ATM ពេលគ្មានប្រាក់ចាយ
អ្នកប្រហែលជាឆ្ងល់ថា វាមានអ្វីខុសទៅ?
ប្រាក់ដែលអ្នកដកគឺជា ប្រាក់របស់អ្នកសោះនឺង។ ប៉ុន្តែ អ្នកមានបានពិចារណាទេថា ប្រសិនបើពេលដែលអ្នកចាយលុយក្នុងកាបូបអស់ ក៏ទៅដកប្រាក់ពីគណនីរបស់អ្នកមកចាយទៀតដដែល ចឹងអ្នកខំបើកគណនីដាក់ប្រាក់ទាំងនោះសន្សំធ្វើអ្វី?