ទម្លាប់មិនល្អដែលធ្វើអោយការសន្សំរបស់អ្នកមិនបានជោគជ័យ

៣. អោយតែមានការបញ្ចុះតម្លៃ ឬប្រម៉ូសិនផ្សេងៗដឹងតែទិញ

មនុស្សមួយចំនួនចូលចិត្តណាស់របស់បញ្ចុះតម្លៃ អោយតែកម្មវិធីមានប្រម៉ូសិនម្ដងៗ គឺមិនដែលបាត់មុខគាត់យ៉ាងម៉េច។
តែមុននឹងអ្នកទិញរបស់នោះ សូមអ្នកគិតផងថា អ្នកពិតជាត្រូវការវាមែនឬ?
បើអ្នកពិចារណាហើយ អ្នកពិតជាត្រូវការមែន សូមទិញចុះ តែបើអ្នកទិញដោយសារតែទំនិញនោះមានតម្លៃថោក ប៉ុន្ដែអ្នកមិនចាំបាច់មានការបាន សូមគិតម្ដងទៀតមុននឹងអ្នកចំនាយប្រាក់ទៅលើរបស់នោះ។

៤. ចេះតែចង់ទិញ ទំនិញចេញថ្មី

ស្ពានជឿថា មនុស្សគ្រប់រូបសុទ្ធតែមានរបស់ដែលអ្នកចូលចិត្ត ចង់បាន ចង់ទិញ។ សម្រាប់មនុស្សស្រី វាអាចជា គ្រឿងសំអាង សម្លៀកបំពាក់ គ្រឿងអលង្ការជាដើម។
សម្រាប់មនុស្សប្រុសអាចជា គ្រឿងអេឡិចត្រូនិច សំភារៈកីឡា។ល។ ការដែលអ្នកទិញវត្ថុដែលអ្នកចូលចិត្ត វាមិនមែនទេបញ្ហានោះទេ តែវានឹងក្លាយជាបញ្ហា នៅពេលដែលអ្នកចេះតែចំនង់ចង់ទិញរហូត។
អោយតែឃើញគេចេញម៉ូឌែលថ្មី ដឹងតែចង់ទិញ ចង់បានទៀត ទាំងដែលអាចាស់នៅល្អ អាចប្រើបានសោះ។
ប្រសិនណា បើអ្នកមានទម្លាប់បែបនេះ វាពិតជាពិបាកណាស់ក្នុងការសន្សំប្រាក់ ព្រោះថា អ្នកមិនទាន់សន្សំបានប៉ុន្មានផង អ្នកក៏យកទៅចាយអស់ទៀតហើយ។ ដូចនេះ មុននឹងអ្នកទិញទំនិញបន្ថែម ឬចង់ប្ដូរស៊េរី សូមគិតម្ដងទៀតថា វាចាំបាច់ឬទេ។