គន្លឹះនៃថវិកាសម្រាប់អ្នកបើកជំនួញតូចមួយ
តើអ្នកកំពុងតែធ្វើជំនួយតូចមួយដោយខ្លួនឯងមែនទេ?
អានអត្ថបទរបស់ពួកយើងដើម្បីរៀនពីថវិកា (Budget)
តើអ្នកចង់ធ្វើអោយជំនួយអ្នកដើរដោយរលូននឹងរកប្រាក់បានច្រើនទេ ?
អ្នកទាំងអស់គ្នានឹងឆ្លើយ បាទ ឬ ចា ។
ការចង់ធ្វើអោយជំនួញរីកចម្រើនមិនមែនជាការងាយទេ ប៉ុន្តែគ្រាន់តែគំនិតបន្តិចបន្តួចអាចជួយ
អ្នកធ្វើសេចក្តីព្រាងនៃថវិកាបាន
ការមិនគិតទុកមុន អាចនឹងមានការពិបាកក្នុងការសម្រេចលើគម្រោងក្នុងថ្ងៃអនាគតរបស់អ្នក។
តើអ្នកត្រូវការទឹកប្រាក់ប៉ុន្មាន ត្រូវចំណាយប៉ុន្មាន នឹងអាចរកមកវិញបានប៉ុន្មាននៅពេលអនាគត
គន្លឹះទាំងនេះ អាចយកទៅប្រើប្រាស់សម្រាប់មុខជំនួញទាំងអស់ មិនថាជំនួញធំ ឬ តូច
ថវិកាគឺសំដៅទៅលើ ការស្គាល់ពីទីតាំងរបស់អ្នក
នេះអាចប្រៀបថាអ្នកកំពុងគូរផែនទីមួយ ហើយចង្អុលថាតើអ្នកស្ថិតនៅទីតាំងណា នឹង
មានបំណងចង់ទៅណា។
វាអាចជួយកាត់បន្ថយភាពគ្រោះថ្នាក់ ក្នុងការដែលអ្នកវង្វេងផ្លូវអ្នកគួរតែធ្វើសេចក្តីព្រាងថវិការបស់អ្នក មុននឹងអ្នកបង្កើតជំនួញណាមួយ។
វាមិនទាន់យឺតពេលនោះទេ ។
តើត្រូវធ្វើដោយវិធីណា?