- ការចំណាយប្រចាំខែ
ប្រសិនបើអ្នកខ្ចីប្រាក់ពីធនាគារដើម្បីទិញរថយន្ដ។ ជាប្រាកដណាស់ វាមានតម្លៃថ្លៃជាងជួលឡាន ពីព្រោះតែអ្នកត្រូវទូទាត់និងគិតតម្លៃទិញឡានទាំងអស់ និងបូកបន្ថែមថ្លៃផ្សេងៗដូចជាថ្លៃបង់ពន្ធនិងថ្លៃសេវាផ្សេងៗ។
ប៉ុន្តែក្នុងការបង់ថ្លៃជួលឡានវិញច្បាស់ណាស់គឺមានតម្លៃថោកជាងការទិញឡាន ពីព្រោះអ្នកបង់ត្រឹមតែការរំលស់យានយន្ដក្នុងកំឡុងពេលជួលតែប៉ុណ្ណោះ។ ការបង់ប្រចាំខែរបស់អ្នកប្រហែលជាមានតម្លៃតិចជាងប្រសិនបើអ្នកសម្រេចចិត្តទិញឡាន។
- ឆាប់ចប់
អ្នកអាចលក់ឬក៏ផ្លាស់ប្ដូរឡាន របស់អ្នកនៅពេលដែលអ្នកចង់បានឡានថ្មីផ្សេង វាក៏អាចជា៣ខែក្រោយពេលដែលអ្នកទិញឡានហ្នឹងក៏បាន។
ការជួលឡានគឺមិនខុសពីការជួលផ្ទះដែរ។ ប្រសិនបើប្រសិនបើអ្នកចង់បញ្ចប់ការជួលផ្ទះ នោះម្ចាស់ផ្ទះនិងយកប្រាក់កក់ ហើយការជួលឡានក៏នេះគឺដូចគ្នា។ អ្នកត្រូវតែមានការប្រុងប្រយ័ត្នអំពីរឿងនេះ។
- នៅពេលដែលប្ដូរឡាន
ប្រសិនបើអ្នកសម្រេចចិត្តថាចង់ដូរឡានថ្មី អ្នកត្រូវតែរ៉ាបរងជាមួយការលក់ព្រមទាំងពិបាកក្នុងការរកអ្នកទិញ។ ប្រសិនបើអ្នកទិញទិញឡាន អ្នកត្រូវការដោះស្រាយគ្រប់យ៉ាងទៅលើឡានរបស់អ្នក ហើយប្រសិនបើអ្នកចង់លក់ឡាន ពីព្រោះតម្លៃឡាននឹងមានការធ្លាក់ចុះយ៉ាងខ្លាំង។
ទោះជាយ៉ាងណាក៏ដោយប្រសិនបើអ្នកជួលឡានវិញអ្នកអាចប្រគល់យានយន្ដត្រឡប់ទៅវិញនៅពេលដែលចប់កុងត្រាទៅជាការស្រេច ហើយដើរចេញដោយមិនភាពសាំញាំច្រើន។