- ជិះដោយសេរី
នៅពេលដែលអ្នកទិញឡាន អ្នកមិនចាំបាច់ខ្វល់ពីថាត្រូវថែទាំច្រើនព្រោះនេះគឺជាឡានរបស់អ្នក គ្មានអ្នកណាមកពិន័យអ្នកទេនៅពេលដែលអ្នកធ្វើឲ្យខូច។
អ្នកត្រូវវបាច់ត្រូវតែមានការប្រុងប្រយ័ត្ននៅពេលដែលអ្នកជួលឡាន ព្រោះនៅពេលខ្លាចថាម្ចាស់ឡានផាកពិន័យ ដោយសារតែនៅក្នុងកិច្ចសន្យាអ្នកមានភារកិច្ចនិងការទទូលខុសត្រូវចំពោះឡានដែលអ្នកបានបើក។ មួយទៀតអ្នកមិនអាចប្ដូរទ្រង់ទ្រាយឡានបានតែតាមចិត្តនោះទេ មិនថាអ្នកបានប្ដូរកៅអីដែលមានតម្លៃថ្លៃប៉ុនណាក៏ដោយ ម្ចាស់ឡានមិនខ្វល់ទេ ហើយនៅពេលដែលម្ចាស់ឡានដឹងនោះគេនឹងឲ្យអ្នកប្ដូជាបន្ទាន់មិនខាន។
វាអាស្រ័យលើស្ថានការណ៏មួយណាដែលអ្នកគិតថាប្រសើរជាងសម្រាប់អ្នក។ ពេលខ្លះការទិញឡានល្អ ប៉ុន្តែពេលខ្លះការជួលឡានជាជម្រើសប្រសើរជាងវិញ។ វាអាចជាមានភាពងាយស្រួលក្នុងការវិលត្រលប់ឡានទៅម្ចាស់ឡានវិញនៅពេលដែលឡាននោះចាស់ទៅ។ ហើយវាក៏ល្អម៉្យាងដែលដែរមានឡានជាកម្មសិទ្ធផ្ទាល់ខ្លួន។