តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
គេតែងនិយាយថា ក្មេងប្រៀបដូចជាក្រណាត់ដែលសស្អាត គ្មានស្នាមប្រលាក់ ប៉ុន្តែបើសិនជាក្រណាត់សនោះត្រូវបានលាបពណ៌អីហើយ នោះវានឹងចេញពណ៌នោះ។ សង្គមគ្រួសារ គឺបានដើរតួយ៉ាងសំខាន់ក្នុងការអប់រំកូនៗដែលប្រៀបបានជាសាលារៀនដំបូង និងសំខាន់ជាងគេបង្អស់ក្នុងការតម្រង់ទិសក្មេងៗ។ ក្មេងៗជាវ័យមួយដែលងាយនឹងទទួលយកអ្វីៗពីការណែនាំពីមនុស្សចាស់ជុំវិញខ្លួនគេ។ ក្នុងអំឡុងវ័យក្មេងខ្ចីនៅឡើយ មិនថាជាគំរូល្អ ឬអាក្រក់ វាអាចនឹងមានឥទ្ធិពលទៅលើដំណាក់កាលជីវិតរបស់ពួកគេនៅពេលពេញវ័យ។ សង្គមគ្រួសារនេះឯងដែលក្មេងៗរៀនសូត្របានច្រើនជាងគេលើសពីសង្គមដទៃ នេះមានន័យថានៅពេលកូនតូចៗរបស់អ្នកនៅមានភាពទន់ជ្រាយទៅលើការយល់ដឹងពីពិភពជុំវិញពួកគេនេះ ការបង្រៀនពីអ្នកក្នុងនាមជាឪពុកម្ដាយ អាចមានឥទ្ធិពលខ្លាំងក្លាទៅលើផ្នត់គំនិតកូនៗរបស់អ្នកនៅពេលអនាគត។ នៅក្នុងអត្ថបទនេះយើងគ្រាន់តែយកផ្នែកមួយនៃបំណិនជីវិតនៃការអប់រំកូនតូចៗរបស់អ្នកតែប៉ុណ្ណោះ នោះគឺការបង្រៀនរបៀបនៃការប្រើប្រាស់លុយនៅពេលពួកគេនៅក្មេង។ តើមានវិធីបែបណាខ្លះសម្រាប់ការបង្រៀននេះ តោះទៅដឹងពីគន្លឹះទាំងអស់គ្នា៖
១) បង្រៀនថាតើលុយរកបានដោយរបៀបណា?
ជាដំបូងអ្នកត្រូវប្រាប់ពួកគេថា លុយគឺមានសារៈសំខាន់ណាស់រហូតធ្វើអោយមនុស្សមួយចំនួនមានទំនាស់ដោយសារលុយ ប្រសិនបើការប្រើប្រាស់របស់ពួកមិនត្រឹមត្រូវ។មួយវិញទៀត ទោះបីអ្នកមានលុយច្រើនដែលអាចបន្សល់ទុកជាមរតកសម្រាប់កូនៗអ្នកក៏ដោយ ប៉ុន្តែពួកគេមិនអាចពឹងផ្អែកទៅលើអ្នកពេញមួយជីវិតបាននោះឡើយ។ ពួកគេមិនអាចបើកភ្នែកមកចាំតែលាដៃសុំលុយពីឪពុកម្ដាយពួកគេ ដោយមិនដែលដឹងសោះថាតើលុយដែលពួកគេកំពុងចាយវាយយ៉ាងខ្ជះខ្ជាយនេះ រកបានដោយលំបាកយ៉ាងដូចម្ដេចនោះទេ។ ដូច្នេះ អ្នកគួរតែបង្រៀនពួកគេតាំងតែពីអាយុ៥ឆ្នាំឡើងទៅពីលុយដែលទទួលបានដោយការខិតខំប្រឹងប្រែង និងនៅក្នុងក្រមសីលធម៌ការងារ។ អ្នកអាចធ្វើបែបនេះដោយឲ្យគេធ្វើការងារផ្ទះមួយចំនួន ដោយផ្ដល់រង្វាន់ជាប្រាក់ដល់ពួកគេវិញតបស្នងចំពោះការខិតខំធ្វើការរបស់ពួកគេ។
២) តើលុយដែលទទួលបានមកត្រូវសន្សំវាយ៉ាងដូចម្ដេច?
វាជាវិធីសាស្រ្តសាមញ្ញ ប៉ុន្តែពិបាកក្នុងការអនុវត្ត ពីព្រោះវាត្រូវការអត់ធ្មត់ និងប្តេជ្ញាខ្ពស់បន្តិច។ ប៉ុន្តែអ្នកអាចសាកល្បងជាមួយវិធីមួយនេះ ដោយអ្នកអាចបង្កើតគណនេយ្យសន្សំប្រាក់សម្រាប់ពួកគេរៀនសន្សំប្រាក់ដែលទទួលបានមក មុននឹងគិតគូរទៅលើការចំណាយ។ បង្រៀនឲ្យពួកគេយល់ពីតម្លៃនៃការសន្សំប្រាក់ ដែលតបស្នងប្រយោជន៍នៅក្នុងរយៈពេលវែងមកឲ្យពួកគេវិញ។
៣) តើពួកគេគួរចាយលុយយ៉ាងដូចម្ដេច?
នៅពេលពួកគេយល់ពីតម្លៃនៃការសន្សំបន្តិចម្ដងៗ ដែលប្រៀបបាននឹងដំណក់ទឹកដែលតក់ៗគង់តែពេញបំពង់ ពួកគេនឹងចេះគិតគូរថាតើលុយដែលពួកគេខំសន្សំបានមកគួរតែចាយវាយទៅលើអ្វីខ្លះ ចេះបែងចែកដាច់ពីគ្នានូវអ្វីដែលជាតម្រូវការមានប្រយោជន៍ពិតប្រាកដក្នុងរយៈពេលវែង ហើយអ្វីគ្រាន់តែជាការចង់បានក្នុងរយៈពេលខ្លី។ អ្នកអាចនាំគេទៅផ្សារដើម្បីឲ្យពួកគេមើលឃើញផ្ទាល់នឹងភ្នែកថា តើលុយក្រដាសប៉ុន្មានប្ដូរយកអ្វីបានមកវិញ។
៣)បង្រៀនពីរបៀបនៃការចែករំលែក
វប្បធម៌នៃការចែករំលែក ជាមេរៀនដែលឪពុកម្ដាយគ្រប់រូបគួរតែបង្រៀនកូនតាំងតែពីពួកគេនៅតូចក្រូចឆ្មា។ អ្នកត្រូវបង្រៀនពួកគេឲ្យចេះចែករំលែកអ្វីដែលខ្លួនមានទៅកាន់មនុស្សជុំវិញពួកគេ និងនៅក្នុងសហគមន៍ដែលកំពុងតែត្រូវការជំនួយ។ តាមរបៀបនេះ នៅពេលដែលពួកគេជោគជ័យក្លាយជាអ្នកមានហើយ ទោះកំពុងឈរនៅលើទីខ្ពស់ក៏ដោយ ក៏ពួកគេមិនភ្លេចសម្លឹងមើលចុះក្រោមឃើញពីទុក្ខលំបាករបស់អ្នកនៅក្រោមខ្លួននោះដែរ៕