កំហុសនិសិត្សសាកលវិទ្យាល័យតែងប្រព្រឹត្ត

ការប្រើកាតឥណទានមិនត្រឹមត្រូវ

និសិត្សមួយចំនួនត្រូវគិតពីបញ្ហាថ្លៃបង់សាលា ឬ ទិញសម្ភារៈសិក្សា ហើយពួកគេបានសម្រេចចិត្តខ្ចីប្រាក់ដោយប្រើកាតឥណទានមកបង់ថ្លៃទាំងនោះ
ជាមួយនឹងអត្ថបទមុនៗ ក្រុមការងារស្ពានបានសរសេររៀបរាប់អំពី
កាតឥណទានអាចជួយអ្នកក្នុងការធ្វើអោយជីវិតកាន់តែប្រសើរដោយចំណាយមុន
នឹងសងប្រាក់តាមក្រោយ
ជាការពិតណាស់ កាតឥណទានអនុញ្ញាតិអោយអ្នកចាយប្រាក់លើសចំនួនដែលអ្នក
មាន ប៉ុន្តែប្រសិនបើអ្នកសងប្រាក់យឺតនោះការប្រាក់នឹងកាន់តែច្រើន បំណុលនឹង
ពិបាកនឹងដោះស្រាយ

ពិន្ទុនៃប្រវត្តិឥណទានខ្សោយ

ធនាគារឬគ្រឹះស្ថាននីមួយៗអាចត្រួតពិនិត្យប្រវត្តិនៃការខ្ចីប្រាក់របស់អ្នកតាម
រយៈប្រព័ន្ធឥណទានរបស់ ការិយាល័យឥណទានកម្ពុជាហៅកាត់ថា (CBU)
ពេលដែលអ្នកមានប្រវត្តិល្អ ធនាគារនឹងផ្តល់ជូនកម្ចីយ៉ាងឆាប់រហ័សមិនតម្រូវ
ការច្រើនទេ
ប៉ុន្តែបើប្រវត្តិឥណទានរបស់អ្នកមិនល្អ នោះភាគរយដែលធនាគារឬគ្រឹះស្ថាន ផ្តល់ជូនអាចនឹងមានការពិបាកបន្តិច
ក្នុងករណីដែលអ្នកប្រើកាតឥណទានមិនត្រឹមត្រូវដូចជា មិនបានបង់ប្រាក់ ឬបង់ប្រាក់យឺតនោះពិន្ទុអវិជ្ជមាននឹងមានភាពប៉ះពាល់ដល់ប្រវត្តិឥណទានរបស់
អ្នកនៅពេលអនាគត
កុំទុកឲ្យការបង់ប្រាក់យឺតបំផ្លាញអនាគតអ្នក
មានន័យថាកំឡុងពេល៥ឆ្នាំទៀត⁣ ពេលដែលអ្នកចង់ស្វែងរកកម្ចីទិញផ្ទះឬឡាន
ធនាគារនឹងមិនអាចឲ្យអ្នកខ្ចីនោះទេ ពីព្រោះពិន្ទុឥណទានរបស់អ្នកទាបខ្លាំងណាស់
ចូរបង្កើនការប្រុងប្រយ័ត្នក្នុងការសម្រេចចិត្តខាងផ្នែកហិរញ្ញវត្ថុប្រសិនបើអ្នកចង់ឲ្យ
កាតឥណទានជួយអ្នកជាមួយនឹងជីវិតជានិសិត្ស ត្រូវចងចាំថាសងប្រាក់ឲ្យបានទាន់
ពេលវេលាដែលបានកំណត់ ឬមុនកំណត់នឹងរឹតតែប្រសើរ