១.ការបង់ប្រាក់យឺត
អ្នកមួយចំនួនប្រហែលបានដឹងច្រើនមកហើយ ពីអត្រាការប្រាក់របស់កាតឥណទាន ប៉ុន្តែមានអ្នកមួយចំនួនទៀត ប្រហែលជាមិនបានដឹងទេថា ពេលដែលអ្នកបង់ប្រាក់យឺតក្រុមហ៊ុននឹងគិតប្រាក់លើអ្នកជាច្រើន។ ធនាគារនឹងតម្លើងអត្រាការប្រាក់ ប្រសិនបើអ្នកធ្វើការបង់ប្រាក់យឺត ហើយនេះក៏អាចប៉ះពាល់ដល់ប្រវត្តិនៃការបង់ប្រាក់របស់អ្នកដែរ។
២ កុំប្រើកាតឥណទានដូចមាស៊ីនដកលុយ
ជាការពិតណាស់ អ្នកអាចដកប្រាក់ពីកាតឥណទាន នៅពេលដែលអ្នកត្រូវការដកប្រាក់ ប៉ុន្តែអ្នកត្រូវតែគិតជាមុនសិន មុននឹងអ្នកសម្រេចចិត្តដកប្រាក់។
សូមប្រើវាតែពេលដែលអ្នកត្រូវការវាជាចាំបាច់ ក្នុងពេលមានអាសន្ន ឬពេលដែលអ្នកអស់ជម្រើសប៉ុណ្ណោះ។
ប្រសិនបើ អ្នកនៅតែធ្វើការដក់ប្រាក់ពីទូរអេធីអឹមនោះ អត្រាការប្រាក់នឹងឡើងខ្ពស់។
មួយទៀត អ្នកគួរតែសងប្រាក់ភ្លាមៗតាមដែលអាចធ្វើទៅរួច ដើម្បីជៀសវាងកំណើនអត្រាការប្រាក់។