កំហុសកាតឥណទាន

៣ គិតគូរអោយបានច្បាស់មុនទិញ

កាតឥណទានអាចអោយអ្នកទិញឥវ៉ាន់ដូចជា ទូរទស្សន៏ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ ល។
ប៉ុន្តែអ្នកត្រូវប្រាកដថា អ្នកនឹងអាចសងប្រាក់ទៅកាន់ក្រុមហ៊ុនវិញ ហើយត្រូវគិតពីអត្រាការប្រាក់ កុំគិតតែពីចំនួននៃការខ្ចី។ ពេលខ្លះអត្រាការប្រាក់ថ្លៃជាងចំនួនទឹកប្រាក់នៃការខ្ចីទៅទៀត អាស្រ័យទៅតាមពេលវេលាដែលអ្នកសង។

៤ ធ្វើការបិទកាតឥណទានដែលមិនប្រើ

ជានិច្ចជាកាល តែងតែមានការអភិវឌ្ឈន៏ នៃកាតឥណទានជាមួយនឹងពណ៏ថ្មី នឹងការរចនាម៉ូតថ្មី ដូចនេះអ្នកប្រហែលជាបើកកាតឥណទានថ្មី នឹងធ្វើការទុកកាតចាស់នៅក្នុងកាបូបរបស់អ្នក មានន័យថាអ្នកធ្វើការប្រើប្រាស់កាតថ្មី រួចទុកកាតចាស់។
ការធ្វើដូចនេះ អាចធ្វើអោយអ្នកស្ថិតក្នុងសភាពគ្រោះថ្នាក់ ពីព្រោះតម្លៃនៃសេវាប្រចាំឆ្នាំនៅតែបន្តគិត ទោះបីអ្នកមិនបានប្រើក៏ដោយ។ វាមិនឈប់គិត លុះត្រាតែអ្នកបិទគណនីចាស់ចោល។
ដូចនេះអ្នកគួរតែបិទគណនីណាដែលអ្នកគិតថាមិនប្រើវាបន្តទៀត។