លក្ខណៈខុសគ្នារវាងសហគ្រិន និងនិយោជិក

៣.ការសម្រេចចិត្ត
សហគ្រិនអាចធ្វើការបដិសេធចំពោះឱកាសខ្លះដែលគាត់មិនពេញចិត្ដក្នុងជ្រើសរើសវា គាត់តែងបង្កើតនូវឱកាសដោយខ្លួនឯង បង្កើតនូវការសម្រេចដែលគាត់ពេញចិត្ដដោយខ្លួនឯង ប៉ុន្ដែនិយោជិតវិញគាត់រង់ចាំអោយតែមានឱកាសគាត់នឹងធ្វើការចាប់យកភ្លាមៗ ព្រោះសម្រាប់គាត់ ឱកាសពិតជាកម្រកើតមានណាស់ ដូច្នេះអោយតែមានឱកាសគាត់នឹងយល់ថាល្អគាត់នឹងទទួលយកវាភ្លាមៗដោយមិនស្ទាក់ស្ទើរឡើយ។
៤.ភាពប្រថុយប្រថាន
ពេលជួបឧបសគ្គនិយោជិកតែងតែព្យាយាមគេចវេស មិនហ៊ានប្រឈមមុខនឹងបញ្ហា ខ្លាចក្នុងការមានបញ្ហា បើទោះបីពេលខ្លះគាត់ត្រូវបានទទួលការជិះជាន់បំពានក៏គាត់មិនហ៊ានតវ៉ាដែរ។ សហគ្រិនវិញ គាត់មិនដែលខ្លាច ឬគេចវេសពីបញ្ហាឡើយ ផ្ទុយទៅវីញគាត់តែងតែកែប្រែពីបញ្ហាអោយក្លាយទៅជាឱកាសដែលគាត់កាន់តែលូតលាស់សម្រាប់ខ្លួនឯងនិងស្ថាប័នទាំងមូល។
ចំណុចដែលខុសគ្នារវាងសហគ្រិននិងនិយោជិកមិនមែនមានតែប៉ុណ្ណឹងទេ គ្រាន់តែស្ពានសង្ខេបខ្លីៗមកបង្ហាញជាចំណុចដែលងាយៗអោយអ្នកយល់ខ្លះៗពីភាពខុសគ្នារវាងបុគ្គលទាំងពីរនេះ។ ការយកមកបង្ហាញនេះមិនមែនមានន័យថា គម្លាតរវាងបុគ្គលទាំងពីរមិនអាចជួបគ្នានោះទេ បើទោះបីជាអ្នកស្ថិតនៅក្នុងស្ថានភាពជានិយោជិកក៏ដោយ អោយតែអ្នកមានឆន្ទៈនិងការតាំងចិត្តខ្ពស់ចង់ក្លាយជាសហគ្រិន ថ្ងៃណាមួយវានឹងបានសម្រេច។ អ្វីដែលសំខាន់សូមអ្នកកុំបោះបង់ក្ដីស្រមៃរបស់អ្នកអោយសោះ។ថ្ងៃស្អែកនៅតែមានសម្រាប់អ្នកជានិច្ច អោយតែអ្នកចង់ធ្វើវា។