វិក័យប័ត្រ ប្លែកពី បង្កាន់ដៃយ៉ាងដូចម្ដេច?

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ 
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
‘វិក័យប័ត្រ’ និង ‘បង្កាន់ដៃ’ សុទ្ធតែជាឯកសារសំខាន់សម្រាប់ផ្នែកគណនេយ្យ ហើយវាស្ទើតែគ្មានភាពខុសគ្នាអ្វីឡើយ។ វាត្រូវបានគេប្រើរាល់ថ្ងៃក្នុងការកត់ត្រាការទូទាត់ទំនិញរវាងអ្នកលក់និងអ្នកទិញដូចគ្នា ប៉ុន្ដែគ្រាន់តែគោលបំណងអ្នកផ្គត់ផ្គង់ចេញវាអោយទៅអោយអតិថិជនតាមលក្ខខណ្ឌខុសគ្នា។ ចំណុចមួយចំនួនដូចខាងក្រោមនេះនឹងបង្ហាញថារវាងវិក័យប័ត្រនិង​បង្កាន់ដៃគឺមិនដូចគ្នានោះទេ៖
          វិក័យប័ត្រ(invoice)គឺជាការស្នើសុំឬវិក័យប័ត្រ(bill)សម្រាប់ការទូទាត់ក្នុងប្រតិបត្តិការ។ វាត្រូវបានចេញដោយបុគ្គលដែលលក់ទំនិញឬសេវាកម្មឬអ្នកលក់ទៅឱ្យបុគ្គលដែលទិញទំនិញឬសេវាកម្មទាំងនេះឬអតិថិជន។វាជាឯកសារយោងស្របច្បាប់ដែលអ្នកផ្គត់ផ្គង់បានសរសេរបញ្ជាក់ទៅអ្នកទិញនូវទំនិញដែលខ្លូនពិតជាបានទិញពីអ្នកផ្គត់ផ្គង់ប្រាកដមែន។នៅលើវិក័យបត្រមានពត៌មានលំអិតជាច្រើនដូចជាឈ្មោះរបស់អ្នកលក់និងអតិថិជន អាស័យដ្ឋាន លេខទូរសព្ទ អាស័យដ្ឋានអ៊ីម៉ែលនិងលេខទូរសាររបស់អ្នកលក់សេវាឬទំនិញ ថ្លៃទំនិញ បរិមាណទំនិញដែលបានទិញ កាលបរិច្ឆេទដែលវិក័យប័ត្រត្រូវបានចេញ​ និងមានហត្ថលេខាអ្នកលក់ អ្នកទិញជាដើម។ នៅពេលដែលអ្នកលក់ចេញវិក័យបត្រអោយអ្នកទិញមានន័យថាប្រតិបត្ដិការមិនទាន់បានទូទាត់នោះទេ។ជាធម្មតាការទូទាត់ត្រូវបានធ្វើឡើងនៅមួយសប្តាហ៍ក្រោយឬមួយខែក្រោយការទិញ អាស្រ័យលើការចរចាររវាងអ្នកទិញជាមូយអ្នកលក់។
បង្កាន់ដៃ(Receipt) ជាលិខិតដែលបានបញ្ជាក់ពីការលក់ទំនិញរបស់អ្នកលក់ អោយទៅអ្នកទិញដែលជាភស្តុតាងបញ្ជាក់ពីប្រតិបត្តិការទិញលក់ដែលបានទូទាត់រួចរាល់។ ឧទាហរណ៍នៅពេលអ្នកទិញទំនិញផ្សេងៗដូចជានៅផ្សារទំនើប ហាងកាហ្វេ ហាងអាហារ…នៅពេលអ្នកទទួលបានបង្កាន់មានន័យថាអ្នកបានទូទាត់ប្រាក់រូចរាល់។ ក្នុងបង្កាន់ដៃក៏បានរៀបរាប់នូវពត៌មានជាច្រើនដូចជាអ្នកលក់ ឈ្មោះអតិថិជន តំលៃការបង់ពន្ធ ការបញ្ចុះតម្លៃ កាលបរិច្ឆេទនៃការទូទាត់ លេខបង្កាន់ដៃអ្នកចុះហត្ថលេខារបស់អ្នកលក់និងចំនួនទឹកប្រាក់សរុបដែលត្រូវបង់ ហើយប្រាក់ទទួល ប្រាក់អាប់ជាដើម។