តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
តាំងពីថ្ងៃមុនយើងបានធ្វើការចុះផ្សាយម្ដងរួចហើយអំពីអត្ថប្រយោជន៍ដែលនិស្សិតទទួលបានពីការរៀនផង និងធ្វើការផងក្នុងពេលដំណាលគ្នា។ យើងឃើញថានៅក្នុងអត្ថបទមុន គឺមានការលើកឡើងយ៉ាងក្បោះក្បាយពីគុណតម្លៃនៃការរៀនផង និងធ្វើការផងដូចជានិស្សិតអាចទទួលបានបទពិសោធយ៉ាងច្រើនមុនពេលពួកគេរៀនចប់ មានឳកាសយល់ដឹងពីការងារ និងអត្ថប្រយោជន៍ផ្សេងៗទៀត។ ប៉ុន្តែដំណាលគ្នានឹងការទទួលបានអត្ថប្រយោជន៍នេះ ភាពអវិជ្ជមាននៅតែមានកើតឡើងទៅលើនិស្សិតមួយចំនួន។ បើចង់ដឹងថាមានគុណវិបត្តិអ្វីខ្លះ តោះទៅមើលទាំងគ្នានូវគុណវិបត្តិដូចខាងក្រោមនេះ៖
- ពិតណាស់និស្សិតមួយចំនួននឹងមានបញ្ហាទៅលើការបែងចែកពេលវេលាមិនច្បាស់លាស់ និងគ្រប់គ្រងពេលវេលាមិនបានត្រឹមត្រូវ។ បើមានការងារធ្វើ នោះគេប្រាកដជាមានពេលវេលាតិចណាស់សម្រាប់រៀនខ្លួនឯង ព្រមទាំងធ្វើអ្វីផ្សេងទៀតដែលអ្នកចង់ធ្វើ។ នេះ គឺជាកត្តាមួយក្នុងចំណោមកត្តាផ្សេងទៀតដែលវាធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់ពួកគេ។
- លទ្ធផលនៃការសិក្សានឹងភាពធ្លាក់ចុះជាងមុន ដោយសារតែពួកគេមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើការងារសាលា ជាពិសេស ពេលដែលពួកគេមានការងារធ្វើពេញម៉ោង។ ដើម្បីជៀសវាងការប៉ះពាល់បែបនេះ និស្សិតគួរតែទៅធ្វើការតែពេលអ្នកទំនេរពីការសិក្សាតែប៉ុណ្ណោះ។
- ដោយសារតែការធ្វើការពីពេលថ្ងៃហត់រួចទៅហើយ ហើយត្រូវទៅរៀនពេលល្ងាច ឬយប់ទៀត នោះពួកគេនឹងគ្មានពេលវេលាសម្រាប់រៀនសូត្រនៅពេលយប់ទេ។ បន្ទាប់ពីធ្វើការពេលថ្ងៃនឿយហត់ និងអស់កម្លាំង លុះពេលយប់ គឺមិនមានថាមពលនឹងរៀននោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេមិនបានប្រមូលអារម្មណ៍ក្នុងការសិក្សាទាំងស្រុងនោះទេ ដោយសារតែ គេគិតតែចង់មានពេលសម្រាកខ្លះ ហើយពេលខ្លះគេអាច និងគេងលក់ក្នុងថ្នាក់ក៏មាន។
- ប្រាក់ គឺនៅតែជាតួអង្គឯកមិនអាចខ្វះបានសម្រាប់ជីវិតមនុស្សម្នាក់ៗ អញ្ចឹងចង់មិនចង់ត្រូវតែធ្វើការ។ ប៉ុន្តែប្រាក់ដែលនិស្សិតរកបាន គឺវាមិនបានច្រើនប៉ុន្មានឡើយ ដោយសារតែគេមិនមានពេលគ្រប់គ្រាន់ក្នុងការបំពេញការងារឲ្យគេ ហើយប្រាក់កម្រៃដែលរកបាន គឺអាស្រ័យលើពេលវេលាធ្វើការឲ្យគេ។
- ជាក់ស្តែង ភាគច្រើនសិស្ស និស្សិតដែលគិតតែរៀនមួយមុខ គេនឹងទទួលបានលទ្ធផលល្អជាងអ្នកដែលរៀនផង ធ្វើការផង។ ការសិក្សាដែលគិតតែសិក្សាតែមួយមុខ នឹងទទួលបានលទ្ធផលល្អ ជាងការដែលធ្វើការ បណ្តើរ និងសិក្សាបណ្តើរ។
- ចំណុចចុងក្រោយ គឺផលប៉ះពាល់សុខភាពផ្ទាល់ខ្លួន។ ពិតណាស់រៀនផង ធ្វើការផងពិតជាមិនស្រួលប៉ុន្មានទេ ព្រោះត្រូវចំណាយពេលវេលា និងថាមពលយ៉ាងច្រើនដើម្បីធ្វើវា។ ជួនកាលត្រូវឈឺក្បាល វិលមុខ ឬក៏អាចតានតឹងខ្លាំងប្រសិនបើមានសម្ពាធខ្លាំងពេកពីការងារ ហើយត្រូវមកថែមសម្ពាធនៅសាលាទៀតនោះ។ កត្តានេះ អាចបណ្តាលឲ្យមានបញ្ហាសុខភាពមួយចំនួនដូចជាឧស្សាហ៍ឈឺក្បាល គេងមិនគ្រប់គ្រាន់ បណ្តាលឲ្យមានបញ្ហាផ្លូវអារម្មណ៍ និងផ្សេងៗទៀត។ នេះសមនឹងសុភាសិតខ្មែរលើកឡើងថា “ទន្សាយក៏រួច ត្រីរ៉ស់ក៏រួច”។
មួយណាក៏បាន រៀនតែមួយមុខ ហើយចាំធ្វើការតាមក្រោយក៏បាន ឬក៏ធ្វើការផង រៀនផងក៏បាន វាអាស្រ័យលើបុគ្គលខ្លួនឯង ថាតើគេអាចធ្វើវាបាននៅកាលៈទេសៈណា ហើយគេពេញចិត្តនឹងធ្វើវា ឬអត់។ ចុងក្រោយវាជាជម្រើស តែឳកាសក៏មិនចេះតែមានរហូតដែរ បើចាប់បានគួរតែចាប់ តែបើប៉ះពាល់ខ្លាំងគួរតែគិតឡើងវិញ៕