តើអ្នកចាំបាច់ត្រូវតែខ្ចីលុយដែរទេ?

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
តើអ្នកចាំបាច់ត្រូវតែខ្ចីលុយដែរទេ?
ជាទូទៅប្រជាជនកម្ពុជារមែងស្វែងរកសេវាប្រាក់កម្ចីឥណទានពីធនាគារឬស្ថាប័នណាមួយដើម្បីយកមកបណ្ដាក់ទុនរកស៊ី ទិញផ្ទះសម្បែង ឬសម្រាប់ទិញយាន្ដជំនិះប្រចាំថ្ងៃ។ ដោយសារតែប្រទេសកាន់តែរីកចម្រើនទៅមុខ ហើយតម្រូវការរបស់មនុស្សក៏កាន់តែច្រើនឡើង អាស្រ័យហេតុនេះហើយទើបជំរុញឲ្យមនុស្សស្វែងរកប្រាក់កម្ចីសម្រាប់តម្រូវការផ្ទាល់ខ្លួន។ យ៉ាងណាមិញប្រាក់កម្ចីទាំងនេះអាចហុចជាផលវិជ្ជមាននិងអវិជ្ជមានដល់ខ្លួនអ្នកផ្ទាល់។
១ ត្រូវសម្រេចចិត្តថាគួរខ្ចីឬមិនគួរខ្ចី
មុនពេលឈានទៅរកការសម្រេចចិត្តខ្ចីប្រាក់ពីធនាគារអ្នកគប្បីពិចារណាលើចំណុចមួយចំនួន និង សួរខ្លួនឯងថា៖
តើអ្នកពិតជាត្រូវការខ្ចីចាំបាច់ដែរឬទេ?
តើមានវិធីណាផ្សេងសម្រាប់ការចំណាយ ក្រៅពីស្វែងរកប្រាក់កម្ចីឬទេ?
តើអ្នកមានសមត្ថភាពក្នុងការសងនិងបង់ការប្រាក់នៃប្រាក់កម្ចីនេះឬទេ?
ពេលខ្លះមនុស្សមួយចំនួនសម្រេចចិត្តទទួលយកប្រាក់កម្ចីដើម្បីតែការចំណាយតាមចំណង់ចិត្តមួយគ្រា មិនបានគិតវែងឆ្ងាយថាតើពួកគាត់មានលទ្ធភាពបង់សំណង ឬមានវិធីណាផ្សេងក្នុងការទិញរបស់នោះដោយមិនចាំបាច់ត្រូវការប្រាក់កម្ចី ដូចជា ទិញរបស់មួយទឹកឬចាំដល់វាធ្លាក់ថ្លៃសិនសឹមទិញជាដើម។ ទម្លាប់សន្សំប្រាក់ដើម្បីទិញរបស់អ្វីមួយប្រហែលជាមិនសូវពេញនិយមសម្រាប់យុវជនខ្មែរមួយចំនួនទេ ប៉ុន្ដែនេះជាទម្លាប់ល្អដែលបង្រៀនឲ្យអ្នកអត់ធ្មត់សន្សំសំចៃដើម្បីយកទៅទិញរបស់ដែលចង់បាន ជាជាងយកឈ្មោះទៅខ្ចីប្រាក់ធនាគារសម្រាប់ភាពហឺរហាររបស់ខ្លួន។
២ បើអ្នកសម្រេចចិត្តថាខ្ចី
ជ្រុលជាសម្រេចចិត្តថាខ្ចីហើយ ព្រោះទាល់ជម្រើស អ្នកក៏ចាំបាច់ត្រូវដឹងពីលទ្ធភាពរបស់ខ្លួនឯងដែរ ថាតើប្រាក់កម្ចីប៉ុន្មានដែលអ្នកមានលទ្ធភាពបង់ប្រាក់សំណងប្រចាំខែ? ការប្រមាណមើលពីអ្វីដែលអ្នកអាចធ្វើបានសម្រាប់កាត់កងបំណុល អាចជួយឲ្យជៀសវាងពីការទទួលយកកម្ចីលើសកម្រិត បន្ទាប់មកជំពាក់គេវន្ដ័កតាមក្រោយ។ ក្រោយពីបានប្រាក់ដល់ដៃហើយ អ្នកចាំបាច់ត្រូវចេះចាយវាយឲ្យត្រូវចំណុច និងតាមកំណត់ បើមិនដូច្នោះទេអាចនឹងឈានទៅរកការស្វែងរកប្រាក់កម្ចីបន្ថែមដែលជាបន្ទុកសម្រាប់អ្នកពេលក្រោយ។