ហេតុអ្វីត្រូវចាំបាច់បង្កើតមូលនិធិសម្រាប់អាសន្ន?

ហេតុអ្វីត្រូវចាំបាច់បង្កើតមូលនិធិសម្រាប់អាសន្ន?
ក្នុងឆាកជីវិតមនុស្សម្នាក់ៗ មើលមិនឃើញ ទាយមិនត្រូវនោះទេ។ ថ្ងៃនេះសប្បាយចិត្ត ថ្ងៃស្អែកអាចនឹងមានទុក្ខ មានរឿងកើតឡើងដែលមិនបានព្រៀងទុកជាច្រើន។
ដូចនេះហើយទើបអ្នកចាំបាច់ត្រូវមានមូលិនិធិសម្រាប់ពេលអាសន្ន គ្រាន់ជួយដោះទាល់ពេលត្រូវការ។
 
អ្វីទៅជាមូលនិធិសម្រាប់អាសន្ន?
វាគឺជាប្រាក់ឬគណនីដែលបង្កើតឡើង ដើម្បីតម្កល់ទុកសាច់ប្រាក់មួយចំនួនធំសម្រាប់ប្រើប្រាស់ពេលមានអាសន្ន ឬការចំណាយណាមួយដែលមិនបានព្រៀងទុកដូចជា សម្រាប់ពេលឈឺសង្គ្រោះបន្ទាន់ ជួសជុលផ្ទះ ជួលជុលឡាន ជាដើម។
ហេតុអ្វីចាំបាច់មានមូលនិធិសម្រាប់អាសន្ន?
ចម្លើយគឺ ដើម្បីចៀសវាងការខ្ចីប្រាក់ពីធនាគារឬអ្នកដទៃ។ ការដែលមានលុយសម្រាប់សង្គ្រោះខ្លួនឯងជាការល្អ ពីព្រោះពេលដែលយើងមានបញ្ហា ប្រាកដជាមានមនុស្សមិនច្រើនទេដែលទុកចិត្ត និងឲ្យប្រាក់ខ្ចី។ អាស្រ័យហេតុនេះហើយ ពាក្យចាស់ខ្មែរពោលថាខ្លួនទីពឹងខ្លួន។
តើគួរសន្សំប្រាក់ប៉ុន្មាន?
មូលនិធិសម្រាប់អាសន្នខុសពី ការសន្សំធម្មតាទូទៅ អ្នកចាំបាច់ត្រូវមានប្រាក់មួយចំនួនធំសម្រាប់តម្កល់ទុក។ ជាការល្អអ្នកគួរដកប្រាក់ខែឬប្រាក់បៀវត្សន៍ចំនួន ៣ ទៅ ៦ខែនៃចំនួនដែលអ្នកទទួលបានក្នុងមួយឆ្នាំ យោងទៅតាមលទ្ធភាព។
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742