ចំណុចសំខាន់ៗដែលអ្នកចង់ដឹងអំពីកិច្ចសន្យាជួលនៅប្រទេសកម្ពុជា

តើមានអ្វីកើតឡើងទៅនៅពេលដែលកិច្ចសន្យាជួលបានផុតកំណត់?
នៅពេលដែលកិច្ចសន្យាជួលបានផុតកំណត់ ប្រសិនបើអ្នកចង់នៅបន្តអ្នកនោះកិច្ចសន្យាជួលនោះមិនមែនបន្តដោយស្វ័ប្រវត្តទេ។ បន្ទាប់ពីផុតកំណត់ហើយកិច្ចសន្យាជួលនោះនឹងក្លាយទៅជាការជួលពីមួយខែទៅមួយខែវិញ ឬមួយក៏ឲ្យម្ចាស់អចលនទ្រព្យធ្វើកិច្ចសន្យាជួលថ្មី។
តើអ្នកណាគួរតែចុះហត្តលេខាជួលទៅ?
ប្រាកដហើយ អ្នកជួលជាអ្នកចុះហត្តលេខា ក្នុងកិច្ចសន្យាជួល។ ប៉ុន្តែប្រសិនបើប្រសិនបើមានអ្នកជួលដល់ទៅ២ឧទាហរណ៏ដូចជាប្ដីប្រពន្ធ នោះបានន័យថាអ្នកណាដែលជាអ្នកបង់ជាអ្នកចុះហត្ថលេខា។ 
មានអ្វីកើតឡើងទៅប្រសិនបើអ្នកមិនបានចុះហត្តលេខាជួល?
មានន័យថាម្ចាស់អចលនទ្រព្យអាចបញ្ឈប់ជួលឲ្យអ្នកពេលណាក៏បាន។ ឧទាហរណ៏ថា ម្ចាស់អចលនទ្រព្យប្រាប់អ្នកថាគាត់បានសម្រេចចិត្តលក់ផ្ទះដែលអ្នកកំពុងជួលនេះ ឲ្យទៅអ្នកផ្សេង ហើយប្រសិនបើអ្នកតវា នោះម្ចាស់អចលនទ្រព្យបានប្រាប់អ្នកថា អ្នកមិនបានចុះហត្ថលេខាជួលផ្ទះ។  បើអញ្ចឹងហើយអ្នកត្រូវតែចេញដោយមិនមានសិទ្ធតវាអ្វីទាំងអស់ក្រៅពីរៀបចំរើផ្ទះ។ ហេតុដូចនេះហើយបានជាអ្នកគួតែចុះហត្តលេខាជួលមុននឹងអ្នកជួលអ្វីមួយនៅប្រទេសកម្ពុជាយើង។
ឥឡូវនេះអ្នកបានដឹងថាកិច្ចសន្យាជួលគឺជាអ្វីហើយ។ តើមួយណាល្អជាងទៅ អ្នកប្រហែលជាឆ្ងល់ថាអ្នកគួតែទិញឬមួយក៏ជូលអចលនទ្រព្យទៅនៅប្រទេសកម្ពុជាយើង?