- បង្រៀនកួនរបស់អ្នកអំពីតម្លៃនៃប្រាក់
កូនៗ ប្រហែលជាមិនគួដឹងថាចំណូលម្ដាយឪពុករបស់ពួកគេ មានចំនួនប៉ុន្មានទេ។ ប៉ុន្តែវាពិតជាមានសារៈសំខាន់ណាស់ក្នុងការបង្រៀនពួកគេថាលុយគឺជាទ្រព្យទាំងមូលរបស់គ្រួសារដែលបានផ្ដល់ឲ្យពួកគេរាល់គ្នាមួយថ្ងៃ។ ក្មេងៗភាគច្រើនមិនសូវដឹងថាលុយពិតជាពិបាករកប៉ុណ្ណាហើយត្រូវតែមានការប្រុងប្រយ័ត្នក្នុងការចាយវាយប្រចាំថ្ងៃទេ។ ប្រសិនបើក្មេងៗបានដឹងថាម្ដាយឪពុកខំរកលុយបានមកដោយមានការលំបាកលំបិន្ដ នោះពួកគេនិងមានការប្រុងប្រយ័ត្នក្នុងការចាយ។ ពួកយើងបានសរសេរអត្តបទអំពីការណែនាំកូនៗរបស់អ្នកក្នុងការស្វែងយល់ពីប្រាក់https://spean-kh.com/2017/07/21/how-parents-should-teach-kids-budget/
អនុញ្ញាត្តិឲ្យដៃគូរបស់អ្នកម្ខាងទៀតមានសិទ្ធក្នុងការគ្រប់គ្រងប្រាក់ជាងដៃគូម្នាក់ទៀតអាចនាំឲ្យទៅវិនាសបានប្រសិនបើអ្នកនោះមានការគ្រប់គ្រងប្រាក់មិនបានល្អ ប៉ុន្ដែប្រសិនបើដៃគូម្នាក់នោះមានការគ្រប់គ្រងប្រាក់បានយ៉ាងល្អជាជាងម្នាក់ទៀតនោះគ្រូសាររបស់ពួកគេនិងមានការរស់នៅស្រួល ពីព្រោះអ្នកនោះមានកាតព្វកិច្ចគ្រប់គ្រងប្រាក់មានន័យថាទូទាត់ចំណាយនិងចំណូលប្រាក់មានដូចជាបង់ទៅលើការប្រើប្រាស់ប្រចាំថ្ងៃ ឲ្យលុយកូណៗ ជាដើម។
ជាចុងក្រោយបន្ទាប់ពីបង់បំណុលរួច ប្រាក់ទាំងឡាយណាដែលនៅសល់គួរតែដាក់សន្សំចូលក្នុងគណនីសន្សំវិញទៅជាជាចំណាយប្រាក់ទាំងអស់នោះទៅដើរលេងពីព្រោះវាមិនអាចជួយអ្នកឲ្យប្រសើរនៅពេលខាងមុខនោះទេ។ ហើយក៏ជៀសវាងជំពាក់បំណុលបានផងដែរ។