ស្វែងរកអ្វីដែលសាកសមនឹងអ្នកបំផុតទទួលសិទ្ធផ្ដល់លក់ដូរឬមួយក៏ចាប់ផ្ដើមអាជីវកម្ម

  • អ្នកមិនទាន់ត្រៀមខ្លួនចាកចេញពីការងារចាស់របស់អ្នក

សម្រាប់មនុស្សដែលកំពុងស្វែងរកការងារក្នុងភាពជាសហគ្រិនដោយមិនបោះបង់ចោលការងាររបស់ពួកគេដោយងាយនោះទេ។ បន្ទាប់មកនៅពេលវេលាដែលអ្នកទុកចិត្តហើយ អ្នកអាចចាកចេញពីការងាររបស់អ្នកបានគ្រប់ពេលវេលានិងផ្ដោតទៅលើតែជំនួញរបស់អ្នកតែមួយ។
ប្រសិនបើអ្នកមិនមានការចាប់អារម្មណ៏អ្វីសោះនៅចំណុចខាងលើអ្នកទាំងនេះគឺជាហេតុផលមួយចំនួនដែលអ្នក គិតថាការចាប់ផ្ដើមអាជីវកម្មដោយខ្លួនឯងប្រសើរជាង។

  • អ្នកចង់បានសេរីភាពធ្វើតាមវិធីរបស់អ្នក

ធ្វើការជាមួយសិទ្ធផ្ដល់ការលក់មានន័យថាអ្នកត្រូវធ្វើតាមបែបបទនិងការណែនាំជាក់លាក់ដើម្បីរក្សាអាជ្ញាប័ណ្ណយីហោររបស់ម្ចាស់ដើម។ ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តធ្វើអ្វីតាមរបៀបរបស់អ្នក ការទិញសិទ្ធលក់ដូរមិនមែនជាផ្លូវរបស់អ្នកទេ។

  • អ្នកដឹងរូចហើយនូវអ្វីដែលអ្នកចង់ធ្វើនិងរបៀបក្នុងការធ្វើវា

អ្នកមានទំនុកចិត្តថាអ្នកដឹងពីរបៀបធ្វើជំនូញរបស់អ្នកឲ្យបានការជោគជ័យ ការបង់ប្រាក់ដើម្បីទិញយកយីហោរអ្នកដទៃក៏មិនមែនសម្រាប់អ្នកដែរ។​