តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
មុននឹងអ្នកសម្រេចចិត្តខ្ចីប្រាក់ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការស្វែងយលអំពីភាពខុសគ្នារវាងកម្ចីល្អនិងកម្ចីអាក្រក់។ ប្រសិនបើអ្នកផ្ដោតទៅការដែលមិនចង់ជំពាក់បំណុល អ្នកគួតែដឹងជាមុនថា តើកម្ចីប្រភេទកម្ចីម្ដេចខ្លះជាកម្ចីល្អហើយម្ដេចខ្លះទៀតជាកម្ចីអាក្រក់។ ទាំងនេះគឺជាវិធីក្នុងការបែងចែកអំពីភាពខុសគ្នារវាងវាទាំងពីរ។
កម្ចីល្អ
កម្ចីល្អសំដៅទៅលើការវិនិយោគដែលធ្វើឲ្យប្រាក់ចំណូលរបស់អ្នកកើនឡើងនៅក្នុងរយៈពេលវែងខាងមុខ នេះមានន័យថាអ្នកខ្ចីប្រាក់ដើម្បីបង្កើតប្រាក់។ហើយវាមិនគួរមានផលអវិជ្ជមានទៅលើហិរញ្ញវត្ថុរបស់អ្នកនោះទេ។ កម្ចីល្អមានដូចជា៖
- ការអប់រំ: ការខ្ចីប្រាក់ដើម្បីបន្តការសិក្សាពីព្រោះការអប់រំគឺជាឧទាហរណ៏ដ៏ល្អបំផុតសម្រាប់នៃកម្ចីល្អ។ វាបានអនុញ្ញាត្តិឲ្យអ្នកទទូលបានអាជីពសម្រាប់ការងារនាថ្ងៃអនាគតរបស់អ្នក។
- ពង្រីកអាជីវកម្ម: ការរកប្រាក់ចំណូលគឺជាអត្ថប្រយោជន៏ចំបងរបស់ម្ចាស់អាជីវកម្ម។ វាគឺជាកម្ចីដែលធ្វើឲ្យយកទៅបង្កើននូវអាជីវកម្មរបស់អ្នកឲ្យកាន់តែប្រសើរ។ ហើយប្រសិនបើអាជីវកម្មរបស់អ្នកមានតំណើរការល្អថែមទៀត ប្រាក់ដែលអ្នកបានទទួលនឹងលើសពីប្រាក់កម្ចីដែលអ្នកបានខ្ចីពីធនាគារ។
- ផ្ទះឬអចលនទ្រព្យ: អចលនទ្រព្យដូចជាផ្ទះឬដី ទុកកាន់តែយូរកាន់តែចំណេញ នេះចាត់ទុកថាជាការវិនិយោគយកលុយបង្កើតលុយ។ ការខ្ចីប្រាក់ធនាគារយកទៅបណ្ដាក់ទុនកាន់តែច្រើន និងហុចផលចំណេញច្រើនតាមហ្នឹងត្រឡប់មកវិញ។
កម្ចីអាក្រក់
បំណុលអាក្រក់គឺជាបំណុលដែលអ្នកចំណាយទៅលើវត្ថុដែលមិនចាំបាច់និងងាយ បាត់បង់តម្លៃយ៉ាងឆាប់រហ័ស ហើយមិនបានបង្កើតចំណូលក្នុងរយៈពេលវែងបាន។ វត្ថុទាំងឡាយណាដែលងាយនឹងធ្លាក់ចុះតម្លៃឆាប់រហ័សបន្ទាប់ពីពេលដែលអ្នកបានទិញ ត្រូវបានចាត់ទុកថាជាបំណុលអាក្រក់។ ខាងក្រោមនេះគឺជាឧទាហរណ៏អំពីបំណុលអាក្រក់៖
- រថយន្ដ: រថយន្ដនៅកម្ពុជាមានតម្លៃថ្លៃណាស់។ ប្រសិនបើអ្នកទិញរថយន្ដមិនមែនសម្រាប់ប្រកបរបរអាជីវកម្មទេ សូមកុំខ្ចីប្រាក់ដើម្បីចំនាយទៅលើវាឲ្យសោះពីព្រោះបំណុលប្រភេទនេះបានចាត់ទុកថាជាប្រភេទបំណុលអាក្រក់។ ដោយសារឡានដែលអ្នកបានទិញតែងតែធ្លាក់ថ្លៃរហូត។ ឧទាហរណ៏ ឧបមាអ្នកបានប្រើប្រាស់កម្ចីទិញឡាន តែចៃដន្យអ្នកបានបាត់បង់ការងារ នោះអ្នកប្រហែលជាបញ្ចប់ដោយការជំពាក់ប្រាក់ធនាគារ ជាហេតុដែលអ្នកត្រូវបង្ខំចិត្តលក់ឡានរបស់អ្នកដើម្បីសងប្រាក់ធនាគារ ទីបញ្ចប់អ្នកអស់ទាំងឡានព្រមទាំងជំពាក់ប្រាក់ធនាគារថែមទៀត។
- ទូរសព្ទ័ ឬគ្រឿងអេឡិចត្រូនិច៖ ពីមួយឆ្នាំទៅមួយឆ្នាំ ទូរសព្ទ័ថ្មីៗចេញមកដេញជើងគ្នា ហើយតម្លៃវិញកប់ពពក។ បើសិនអ្នកមានប្រាក់គ្រប់គ្រាន់សម្រាប់ទិញនោះមិនមែនជាបញ្ហានោះទេ ក្នុងករណីខ្លះអ្នកខ្ចីលុយធនាគារយកទៅទិញនោះគឺជារឿងដែលគួរឲ្យបារម្មណ៌ ព្រោះរបស់ទាំងនោះនឹងធ្លាក់ចុះតាមពេលវេលា។
- វិស្សមកាលគ្រឿងអង្ការនិងសំលៀកពាក់ថ្លៃៗ: ប្រសិនបើអ្នកមិនអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញ នូវវត្ថុទាំងនោះ សូមកុំខ្ចីប្រាក់ដើម្បីទិញវាជាពិសេសសម្រាប់យុវវ័យតែម្ដង។ អ្នកអាចរងចាំលុះត្រាតែអ្នកមានប្រាក់គ្រប់គ្រាន់ក្នុងការទិញ ព្រោះការជំពាក់បំណុលសម្រាប់វិស្សមកាលឬស្បែកជើងថ្លៃៗគឺជាកម្ចីមួយប្រភេទដែលគួឲ្យខ្លាចបំផុត។
តាមច្បាប់ទូទៅដើម្បីជៀសវាងបំណុលអាក្រក់បាន គឺ “ប្រសិនបើអ្នកមិនមានលទ្ធភាពក្នុងការទិញវា ហើយអ្នកមិនត្រូវការវាទៀត នោះសូមកុំទិញវា” ។ មនុស្សភាគច្រើនបានគិតថាឲ្យតែបំណុលសុទ្ធតែមិនល្អទាំងអស់។ តែផ្ទុយទៅវិញបំណុលល្អអាចជួយឲ្យអ្នកកសាងទ្រព្យសម្បត្តិរបស់អ្នកបាន ខណៈពេលដែលបំណុលអាក្រក់ធ្វើឲ្យអ្នកខាតបង់ដោយមិនបានធ្វើឲ្យប្រាក់របស់អ្នកកើនឡើងដូចជាបំណុលល្អទេ។