តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742
ដំបូន្មានសម្រាប់អ្នកពេលដាក់ពាក្យធ្វើការងារ
អត្ថបទនេះមិនមែនសម្រាប់តែយុវជនខ្មែរថ្មីថ្មោងដែលទើបតែប្រឡូកក្នុងវិស័យការងារនោះទេ ប៉ុន្ដែក៏សម្រាប់ប្រជាជនខ្មែរទូទៅដែលធ្លាប់មានបទពិសោធន៍ហើយកំពុងតែព្យាយាមរកការងារថ្មីផងដែរ។ ចំណុចខាងក្រោមនេះអាចជួយជាគន្លឹះខ្លះដល់អ្នក៖
១ ប្រត្តិរូបរបស់អ្នក
ជាការពិតណាស់ នៅពេលដែលគេជ្រើសរើសបុគ្គលិក គេតែងសម្គាល់មើលលើប្រវត្តិរូបរបស់អ្នក។ ប្រវត្តិរូបដ៏ល្អងាយទទួលបានចំណាប់អារម្មណ៍ដោយសារការផ្តល់ពត៌មានពិតពីខ្លួនអ្នកមូលហេតុដែលអ្នកសាកសមសម្រាប់តំណែងនេះ ហើយតើអ្នកមានជីវប្រវត្តិបែបណាក្នុងការងារ។ បើអ្នកពុំទាន់មានបទពិសោធន៍ក្នុងការសរសេរប្រវត្តិរូបនោះទេ អ្នកអាចសុំជំនួយពីរៀមច្បង ឬ មិត្តភក្តិណាម្នាក់ដែលមានបទពិសោធន៍ដើម្បីទទួលការណែនាំ និងពីរបៀបសរសេរ។
២ ស្វែងរកពត៌មានពីការងាររបស់អ្នក
ជាធម្មតាទេ មុនពេលដែលដាក់ពាក្យរកការងារអ្នកចាំបាច់ត្រូវដឹងពីមុខតំណែងរបស់ខ្លួនជាមុនសិន។ ការស្វែងយល់ពីតួនាទី មុខតំណែង ប្រាក់ខែជាមុនពីការងារណាមួយ ជាជំហានមួយដែលជួយរៀបចំអ្នកក្នុងការត្រៀមខ្លួនដើម្បីសម្ភាសន៍។ ពត៌មានទាំងនេះអាចស្វែងរកបានតាមរយៈអុីនធើណេត មិត្តភក្តិបងប្អូន ឬកាសែតទស្សនាវដ្ដីខ្មែរនានា ដែលមានដំណឹងជ្រើសរើសបុគ្គលិកដើម្បីសាកសួរបាន។
៣ រៀបចំសម្រាប់សម្ភាសន៍
មុនពេលចូលសម្ភាសន៍អ្នកត្រូវត្រៀមខ្លួនរួចជាស្រេចតាំងពី សម្លៀកបំពាក់ ពាក្យសម្ដី និងការគោរពពេលវេលា។ លើសពីនេះទៅទៀតអ្នកត្រូវដឹងពីគោលដៅនិងប្រវិត្តរបស់ក្រុមហ៊ុន ក៏ដូចជាចាំបាច់ត្រូវរៀបចំសំណួរចម្លើយអនុវត្តសម្រាប់ពេលសម្ភាសន៍។ ហាមឲ្យបានជាដាច់ខាតគឺទៅសម្ភាសន៍យឺតម៉ោង។