តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742
តើអ្វីទៅជាកម្ចីទិញផ្ទះ?
កម្ចីទិញផ្ទះ គឺជាប្រភេទកម្ចីដែលត្រូវបានរចនាឡើង ដើម្បីជួយអ្នកស្នើ ក្នុងការទិញផ្ទះ ឬដី ដែលគេចង់បាន។
ហេតុអ្វីបានជាអ្នកចាំបាច់ស្នើសុំកម្ចីទិញផ្ទះ? វាមានអត្ថប្រយោជន៍អ្វីខ្លះទៅ? តើអ្នកគួរធ្វើការស្នើសុំកម្ចីនេះ នៅពេលណាដែរ?
ដូចដែលស្ពានបានលើកឡើងកាលពីខាងដើមហើយថា កម្ចីទិញផ្ទះ គឺជាប្រភេទកម្ចី សម្រាប់ការទិញផ្ទះ ឬដី។
ប្រសិនបើអ្នកមានបំណងចង់ទិញដី ឬផ្ទះ តែមិនមានថវិកាគ្រប់គ្រាន់ ឬ អ្នកមិនចង់ចំណាយប្រាក់ក្នុងចំនួនច្រើនក្នុងពេលតែមួយ តែអ្នកចង់ទិញផ្ទះ ឬដីតាមរយៈការបង់រំលោះ រយៈពេលវែងនោះ ការស្នើសុំកម្ចីទិញផ្ទះអាចជាជម្រើសមួយដែលប្រសើរបំផុតសម្រាប់អ្នក។
ហេតុអ្វីទៅ?
នេះដោយសារតែ កម្ចីប្រភេទកម្ចីនេះ ដែលត្រូវបានរចនាឡើង ដើម្បីជួយអ្នក ក្នុងការទិញផ្ទះ ឬដី ដែលអ្នកចង់បាន ជាមួយនឹងអត្រាការប្រាក់ទាប និងរយៈពេលវែង។
ជាទូទៅ នៅពេលអ្នកស្នើសុំកម្ចីនេះ អ្នកអាចទទួលបានប្រាក់កម្ចីរហូតដល់ទៅ 70% នៃតម្លៃអចលនទ្រព្យដែលអ្នកនឹងទិញ ជាមួយអត្រាការប្រាក់ទាប និងរយៈពេលសងវែង។
យ៉ាងណាមិញ សម្រាប់អត្រាការប្រាក់ និងរយៈពេលសងនៅតាមធនាគារនីមួយៗគឺ មានលក្ខណៈខុសៗគ្នា។នៅតាមធនាគារខ្លះ អត្រាការប្រាក់សម្រាប់កម្ចីទិញផ្ទះ អាចទាបរហូតដល់8%ក្នុងមួយឆ្នាំ ឯរយៈពេលសងវិញ អ្នកអាចស្នើបានរហូតដល់ 15ឆ្នាំ ទៅ 25ឆ្នាំ អាស្រ័យទៅលើគោលការណ៍របស់ធនាគារ។ saber mais