កម្ចីទិញផ្ទះ

លក្ខណៈពិសេសមួយទៀតរបស់កម្ចីទិញផ្ទះគឹ អ្នកមិនចាំបាច់ត្រូវមានអ្នកធានា ឬមិនចាំបាច់ត្រូវមានប្លង់ ដើម្បីដាក់បញ្ចាំនៅធនាគារទេ។

ម៉េចចឹង?

នេះគឺដោយសារតែ ការស្នើសុំប្រាក់កម្ចីទិញផ្ទះ មានន័យថាអ្នកបានយល់ព្រមដាក់ផ្ទះ ឬដី ដែលអ្នកនឹងទិញនោះ ជាវត្ថុបញ្ចាំនៅធនាគាររួចទៅហើយ។

ការធ្វើបែបនេះមិនមែនមានន័យថា អ្នកត្រូវប្លង់របស់ផ្ទះ ឬដីដែលអ្នកទិញនេះ ជារបស់ធនាគារនោះទេ។ polska-ed.com

បន្ទាប់ពីធនាគារអនុម័តកម្ចីទិញផ្ទះជូនអ្នក ធនាគារនឹងធ្វើការទាក់ទងទូទាត់ កាត់កងជាមួយម្ចាស់ផ្ទះដោយផ្ទាល់ ហើយធ្វើការកាត់ឈ្មោះអោយអ្នក តែអ្នកមិនមែនជាអ្នករក្សាប្លង់នេះទេ ធនាគារ នឹងជាអ្នករក្សាប្លង់របស់អ្នក រហូតដល់ពេលដែលអ្នកបង់សងវិញរួចអស់ គេនឹងប្រគល់ជូនអ្នកវិញ។