របៀបចរចាប្រាក់ខែដែលល្អបំផុតមុនពេលចូលធ្វើការ
ជាទូទៅមិនថានៅប្រទេសកម្ពុជាឬក្រៅប្រទេសក៏ដោយ បុគ្គលដែលដាក់ពាក្យចូលធ្វើការរមែងចង់បានប្រាក់ខែច្រើន ផ្ទុយទៅវិញចៅហ្វាយនាយតែងចង់ផ្ដល់ឲ្យប្រាក់ខែតិច ធ្វើយ៉ាងណាទប់ស្កាត់កុំឲ្យមានចំណាយច្រើនក្នុងក្រុមហ៊ុន។ តើមានវិធីសាស្រ្តបែបណាដែលល្អទាំងសងខាង ហើយឈានទៅដល់ការព្រមព្រៀង?
ថ្ងៃនេះស្ពាននឹងបើកកកាយយុទ្ធសាស្រ្តតូចតាចបីយ៉ាង ដែលអ្នកខ្លះធ្លាប់ដឹងនិងមិនធ្លាប់ដឹងពីមុនមកក្នុងសង្គមការងារ៖
១ ត្រូវមានពត៌មានខ្លះពីការងារដែលអ្នកដាក់ពាក្យ
វាចាំបាច់ណាស់ដែលត្រូវដឹងមុនអំពីប្រាក់ខែសម្រាប់មុខតំណែងដែលអ្នកបានដាក់តាមក្រុមហ៊ុនមុនពេលចូលសម្ភាសន៍ ព្រោះថាទីផ្សារការងារមានការប្រែប្រួលអាស្រ័យលើស្ថាប័នដែលអ្នកចង់ធ្វើការ។ ពេលខ្លះអ្នកអាចរំពឹងលើសពីការពិត ឬ ទាបជាងអ្វីដែលគេផ្ដល់ឲ្យ ជូនកាលអាចនាំទៅរកការខាតបង់ផលប្រយោជន៏ជាដើម។ ដូចនេះហើយទើបអ្នកចាំបាច់ត្រូវមានពត៌មានគោលខ្លះពីប្រាក់ខែក្នុងមុខតំណែងជាក់លាក់ណាមួយ។ ប្រជាជនខ្មែរមួយចំនួនជាពិសេសនិស្សិតប្រហែលជាធ្លាប់ដឹងឮហើយពីLinkedIn វាគឺជាបណ្តាញផ្សព្វផ្សាយសង្គមសម្រាប់ទីផ្សារការងារនិងមុខតំណែងផ្សេងៗ ថែមទាំងមានផ្ទុកទន្និន័យជាច្រើនពីប្រវត្តិការងារនិងជួរប្រាក់ខែដែលអ្នកត្រូវទទួលបាន។ ក្រៅពីនេះអ្នកក៏អាចឆែកតាមគេហទំព័រSalary.com ក៏បានគ្រាន់តែវាមានលក្ខណៈទូលំទូលាយបន្ដិចសម្រាប់ប្រជាជនខ្មែរ ព្រោះវាជាគេហទំព័រអន្តរជាតិ។ យ៉ាងណាមិញក្រៅពីប្រភពអុីនធើណេត អ្នកក៏អាចសេុីបសួរពីមិត្តភក្តិឬអ្នកស្គាល់គ្នាណាម្នាក់ដែលធ្លាប់ធ្វើការក្នុងវិស័យនោះ។
២ លើកជាសំណួរដេញដោលជាជាងការទាមទារ
កំឡុងពេលសម្ភាសន៍បើឈានទៅដល់ចំណុចរសើបចរចាពីរឿងប្រាក់ខែ ម្ល៉េះអ្នកត្រូវលើកជាសំណួរដេញដោលពីប្រាក់ដែលក្រុមហ៊ុនចង់ផ្ដល់ឲ្យ ជាជាងជជែកវែកញែកទាមទារប្រាក់ខែតាមអ្វីដែលអ្នកចង់បាននិងរំពឹងទុកពីផ្ទះមក ទង្វើបែបនេះអាចបង្កជាភាពល្អក់កកររវាងអ្នកនិងចៅហ្វាយនាយ ពេលខ្លះអាចបាត់បង់ឱកាសទៀតផង។ ឧទាហរណ៌៖ តើលោកសម្រេចចិត្តផ្ដល់ប្រាក់បៀវត្សន៍ឲ្យខ្ញុំប៉ុន្មានប្រចាំខែ? ការចោតជាសំណួរផ្ដល់ឱកាសដល់ក្រុមហ៊ុនក្នុងការសម្រេចចិត្ត និងបើកឲ្យអ្នកចរចារពីអ្វីដែលអ្នកធ្លាប់ដឹងឮពីការស្រាវជ្រាវ។
៣ ចរចារសម្រាប់ប្រាក់ខែសមរម្យជាជាងប្រាក់ខែជាក់លាក់
អ្នកមិនអាចទាយដឹងមុនឲ្យច្បាស់ការណ៍ថាតើក្រុមហ៊ុននោះ ផ្ដល់ប្រាក់ខែឲ្យបុគ្គលិកប៉ុន្មានដែលកាន់កាប់មុខតំណែងនោះទេ? ប៉ុន្ដែអ្នកប្រហែលជាអាចសួរនាំខ្លះកំឡុងពេលសម្ភាសន៍។ បើសិនជាការលើកឡើងមានស្ថិតនៅកម្រិតមធ្យមឬទាបជាអ្វីដែលអ្នកបានស្រាវជ្រាវឬដឹងឮ នោះអ្នកអាចតថ្លៃអំពីប្រាក់ខែអតិប្បរមារដែលសមស្របនឹងសមត្ថភាពដែលអ្នកអាចតបស្នងជាប្រយោជន៏ដល់ក្រុមហ៊ុន។
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742