តើធ្វើដូចម្តេចដើម្បីជ្រើសរើសគណនីសន្សំដែលល្អបំផុត

ខាងក្រោមនេះជាគន្លឹះមួយចំនួន៖
1.​ អត្រាការប្រាក់៖​ តើភាគរយប៉ុន្មានដែលពួកគេផ្តល់ជូន?​ភាគរយខ្ពស់គឺល្អប្រសើរ?មិនចាំបាច់នោះទេ។ដោយ
សារតែអាចមានហានិភ័យ ធនាគារនឹងអាចប្រឈមមុខនឹងការក្ស័យធន។ ចូរប្រុងប្រយ័ត្នជាមួយនឹងអត្រា
ការប្រាក់ខ្ពស់ពេក។ តើធ្វើដូចម្តេចដើម្បីគណនាអត្រាការប្រាក់? យើងនឹងរៀននៅពេលក្រោយ!
2. កម្រៃសេវា៖ ​ចំនួនទឹកប្រាក់ប្រាក់បញ្ញើអប្បបរមាជាអ្វី? ពួកគេគិតថ្លៃជាប្រចាំឆ្នាំ?
3.​ លក្ខណៈពិសេសផ្សេងទៀត៖​ ជូនកាតអេធីអឹមដោយឥតគិតថ្លៃ? ធនាគារមួយចំនួនផ្តល់ឱ្យអ្នកនូវការបញ្ចុះតម្លៃសម្រាប់ការបរិភោគនៅហាងកាហ្វេនឹងភោជនីយដ្ឋានមួយចំនួន។
4. ភាពងាយស្រួល៖ ពិតជាសំខាន់ សាខាធនាគារឬគ្រឹះស្ថានគួរមាននៅជិតផ្ទះឬការិយាល័យរបស់អ្នកដូច្នេះវាមានភាពងាយស្រួលសម្រាប់អ្នកគ្រប់ពេលវេលា។
ចំនុចផ្សេងទៀត។
វាគឺជាការល្អប្រសើរ​ ប្រសិនបើអ្នកមានគណនីច្រើនជាងមួយ។
ហេតុអ្វី?