វិធីបន្សាបកំហឹងអតិថិជនពេលមានរឿង

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ 
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ 
Smart 0969009292
Cellcard 077712053
Metfone 0882169742

ការលក់ផលិតផល ឬសេវាកម្ម អ្វីមួយតែងចង់បានទទួលការគាំទ្រពីសំណាក់អតិថិជនមកលើទំនិញរបស់ខ្លួន រហូតដល់ធ្វើអោយអ្នកជំនាញផ្នែកលក់មានយុទ្ធសាស្រ្តផ្សេងៗគ្នាក្នុងការបញ្ចុះបញ្ចូលអតិថិជន អោយទិញផលិតផលរបស់ខ្លួន មិនថារូបភាពណានោះទេ។ ម៉្យាងវិញទៀត ផ្នែកលក់ត្រូវខិតខំប្រឹងប្រែលក់អោយគ្រប់ចំនួនតាមដែលថ្នាក់លើដាក់អោយ ទើបធ្វើអោយភ្នាក់ងារលក់មួយចំនួន ប្រើយុទ្ធសាស្ត្រ និយាយបំភ្លើសពីគុណតម្លៃរបស់ផលិតផលរបស់ខ្លួន ដែលជាហេតុធ្វើអោយអតិថិជន មានការខឹងសម្បារ អាចឈានដល់ខូចកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន និង បុគ្គលដែលជាអ្នកលក់ផងដែរ ឬ អាចឈានដល់ការឈ្លោះប្រកែកគ្នាទៀតផង។ ក្នុងករណីនេះស្ពាន នឹងចែករំលែកនូវបទវិសោធន៍ខ្លះពាក់ព័ន្ធនិងការដោះស្រាយបញ្ហាទាំងនេះជូនលោកអ្នក។
១.សុំទោសអតិថិជន ជាមួយសំលេងស្រទន់
ពាក្យសុំទោស មិនសំដៅពីការសុំលើកលែងទោសទេ និងក៏មិនមានន័យថាយើងសារភាពថាយើងខុសដែរ តែវាពាក្យដែលស្ដាប់ទៅធ្វើអោយដៃគូម្ខាងទៀតមានអារម្មណ៍ថា ពួកគេកំពុងតែជាអ្នកត្រូវ និង មានអារម្មណ៍ថាធូស្រាលកំខឹងរបស់ពួកគេ។
២. មិនប្រកែក
ការប្រកែក អាចធ្វើអោយអតិថិជន កាន់តែខឹងខ្លាំង ទោះបីអតិថិជនមានការភន់ច្រលំ ឬ អ្នកមិនមានកំហុសក៏ដោយចុះ ប៉ុន្តែ អ្នកគួរអរគុណទៅកាន់អតិថិជនរបស់អ្នក ដែលបានប្រាប់ពីកំហុសឆ្គង ក្នុងន័យកែកំអរ នោះអតិថិជនមុខជាមិនខឹងនឹងអ្នកក៏ថាបាន។
៣ ផ្ដល់ជូនអតិថិជននូវសំណងបន្ដិចបន្ដួច
សំណងត្រង់នេះមិនមែនបានន័យថាសងជាទឹកប្រាក់នោះទេ ផ្ទុយទៅវិញវាអាចជាវត្ថុតូចតាចណាមួយដើម្បីជាការសងជម្ងឺចិត្តរបស់អតិថិជន។ ឧទាហរណ៍៖ បាច់ផ្កា កាដូបន្តិចបន្ដួច ឬកញ្ចប់សេវាកម្មជំនួសឲ្យការខូចខាត។