កាត់បន្ថយចំណាយបង្កើនចំណូល
តើលោកអ្នក កំពុងស្នាក់នៅផ្ទះ ជួល ឬ ផ្ទះ ផ្ទាល់ខ្លួនដែលមានតម្លៃថ្លៃមែនទេ? បើសិនអ្នកកំពុង តែជួលផ្ទះល្វែងស្នាក់នៅដែលមានតម្លៃចាប់ពី ២៥០ ដុល្លារ នឹង វីឡាដែលតម្លៃជួល មិនក្រោម៥០០ដុល្លារ តែក៏អាធ្យាស្រ័យលើទីតាំងផងដែរ។ អ្នកសាកគិតទៅមើលបងអ្នកមកស្នាក់នៅផ្ទះជួល ត្រឹមតម្លៃ ៣០ ទៅ ៤០ ដុល្លារ តើអ្នកចំនេញប្រាក់ប៉ុន្មានក្នុងមួយខែ?
ឬ បើអ្នកមានផ្ទះផ្ទាល់ខ្លួន ដែលមានទីតាំងភូមិសាស្រ្តដែលអំណោយផល ដែលមានអ្នកចង់ជួលនោះ អ្នកគួតែដាក់ជួល ដើម្បីបានប្រាក់ចំនូលបន្ថែម។ ដូចជា ផ្ទះរបស់អ្នកអាចដាក់ជួលបាន ៥០០ដុល្លារ ក្នុងមួយខែ អ្នកអាចដាក់ជួល ឬ មកជួលផ្ទះផ្សេងដែលមានតម្លៃធូរថ្លៃ ធ្វើអោយអ្នកមានចំណូលដោយមិនបាច់ធ្វើការ។ តែអ្នកមិនត្រូវមានចំនូលតែមួយផ្លូវទេ យ៉ាងហោចណាស់អ្នកត្រូវមានលំហូរចំណូល ២ដែរ។
អ្នកអាចរកការងារក្រៅម៉ោង ដូចការងារណាដែលអ្នកធ្វើបានត្រឹម ៤ម៉ោងបន្ថែមទៀត។ ស្ពាននឹងផ្ដល់គ្លឹះសំខាន់បន្ថែមទៀតទាក់ទងនឹងការបង្កើនចំណូលបន្ថែមនៅភាគក្រោយទៀត។