វិធីក្នុងការដោះបំណុល

រៀបចំតារាងបំណុលទាំងអស់

អ្នកធ្វើតារាងចំណុលទាំងអស់ដាក់លើក្រដាស ហើយត្រូវបែងចែកការសងទៅលើបំណុលដែលសំខាន់ៗទាំងអស់ ទៅតាមលទ្ធភាព និង ទំហំទឹកប្រាក់របស់អ្នក។ ព្យាយាមបង់អោយបានច្រើនជាងការកំនត់។ ឧទាហរណ៍ អ្នកត្រូវបង់មួយខែ ២ សែនរៀល ក្នុងមួយខែ តែបើអ្នកមានប្រាក់ចំនូលបន្ថែម ៤សែន បន្ថែមទៀតក្នុងមួយខែ អ្នកគួរបង់មួយខែ ៦សែនរៀល។ សួរថា នឹងមានអ្វីកើតឡើងពេលអ្នកធ្វើបែបនេះ ? ប្រាកដណាស់អ្នកនឹងបានសងបំណុលដាច់មុនពេលការកំណត់​ ហើយអ្នកក៏បានចំនេញការប្រាក់ផងដែរ។