វិធីដែលជួយអ្នកអោយជៀសឆ្ងាយពីបំណុល

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ 
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
វិធីដែលជួយអ្នកអោយជៀសឆ្ងាយពីបំណុល
គ្មាននរណាម្នាក់ចង់អោយជីវិតគេធ្លាក់ទៅក្នុងបំណុលនោះទេ ប៉ុន្តែបើអ្នកហ៊ានតែធ្វេសប្រហែសមួយភ្លេត អ្នកអាចនឹងធ្លាក់ទៅក្នុងបំណុលដោយមិនដឹងខ្លួន។ ស្ពានសូមណែនាំនូវចំណុចមួយចំនួនដែលជួយអោយអ្នកជៀសឆ្ងាយពីបំណុលបាន៖
១.មានផែនការច្បាស់លាស់
ផែនការនៅត្រង់នេះមិនសំដៅទៅលើការរៀបចំអនាគតជីវិតគ្រួសារឡើយ ប៉ុន្តែវាសំដៅដល់ផែនការសម្រាប់ចំណាយក្នុងការរស់នៅប្រចាំថ្ងៃរបស់អ្នក។ អ្នកគួររៀបចំបែងចែកខ្ទង់ចំណាយអោយបានត្រឹមត្រូវ។ កុំមានគំនិតថាពេលរកបានច្រើន អ្នកបានខំធ្វើការហត់នឿយហើយ ដូច្នេះត្រូវចាយច្រើនដែរដើម្បីអោយស្មើការដែលបានខំប្រឹងប្រែងនោះ។ ផ្ទុយទៅវិញ អ្នកត្រូវអ្នកត្រូវសន្សំអោយបានច្រើនទុកថ្ងៃក្រោយ ក្រែងមានបញ្ហាអ្វីមួយត្រូវការលុយបន្ទាន់ អ្នកមានលុយខ្លួនឯងស្រាប់ មិនចាំបាច់ខ្ចីលុយគេឡើយ។
២.ចំណាយលើអ្វីដែលចាំបាច់
ជារៀងរាល់ខែអ្នកទទួលបានប្រាក់ខែថេរឬអាចលើសបន្តិចបន្តួច ប៉ុន្តែការចំណាយនិងតម្រូវការរបស់អ្នកវិញ វាច្បាស់ជាមិនថេរដូចបា្រក់ខែដែលអ្នកទទួលបានឡើយ។ ដូចនេះអ្នកត្រូវច្បាស់លាស់រឿងចំណាយបន្តិច ជាពិសេសចំពោះស្រីៗ ពេលទៅផ្សារគួរកត់ត្រានូវអ្វីដែលត្រូវទិញចាំបាច់ ជៀសវាងទិញនូវអ្វីដែលមិនមែនជាតម្រូវការចំបាច់នាំអោយការចំណាយកើនឡើងលើសពីចំណូលដែលបានមក។