ការបោកប្រាស់ក្លែងបន្លំដើម្បីកេងចំណេញកើតមានឡើងជាញឹកញាប់ និងមានគ្រប់ទម្រង់ដូចជា ការឆបោកលុយតាមអ៊ីនធឺណែត ឬតាមរយៈសារឆ្លើយឆ្លង។ ដូច្នេះអ្នកគួរមានការប្រុងប្រយ័ត្នជានិច្ច ព្រមទាំងធ្វើការកត់សម្គាល់និងសម្រេចចិត្តឱ្យបានច្បាស់ មុននឹងផ្ដល់ឬផ្លាស់ប្ដូរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ឬ Click លើតំណភ្ជាប់ណាមួយដែលគ្មានភាពប្រាកដប្រជា។
១. ការទាក់ទងដែលមិនទំនង
ជាពិសេសគឺការទាក់ទងឬខលតាមទូរស័ព្ទមកអ្នកថា អ្នកបានឈ្នះរង្វាន់នេះរង្វាន់នោះ ដែលស្ដាប់ទៅមិនទំនងទាល់តែសោះ ព្រោះអ្នកមិនធ្លាប់ចូលរួមបានប្រកួតអ្វីសោះពីមុនមក។ បទពិសោធន៍ដែលខ្ញុំបានជួបផ្ទាល់តែម្ដង គឺមានលេខមួយបានខលចូលមកខ្ញុំ ហើយប្រាប់ខ្ញុំថា ខ្ញុំបានឈ្នះរង្វាន់ធំជាទឹកប្រាក់ ២ ពាន់ដុល្លារ ហើយដើម្បីទទួលរង្វាន់នេះ ខ្ញុំត្រូវវេរលុយចំនួន ២ រយដុល្លារមកកាន់គណនីក្រុមហ៊ុន។ នេះជាការក្លែងបន្លំសុទ្ធសាធ។
២. ការផ្ញើអ៊ីម៉ែលពីជនដែលអ្នកមិនធ្លាប់ស្គាល់
ជួនកាលអ្នកអាចទទួលសារដែលមានខ្លឹមសារប្លែកៗ ហើយអាស័យដ្ឋានអ៊ីម៉ែលរបស់អ្នកដែលផ្ញើនោះវិញទៀត គឺមានសណ្ឋានលាយឡំ លេខ សញ្ញា អក្សរច្របល់ចូលគ្នាពេញ។ មានពេលមួយនោះ មិត្តរបស់ខ្ញុំបានទទួលអ៊ីម៉ែលពីជនអនាមិកម្នាក់ ហើយអាស័យដ្ឋានដែលផ្ញើមកគឺមើលមិនយល់ទាល់តែសោះ។ នៅពេលដែលរូបគេចុចទៅលើតំណភ្ជាប់ក្នុងអ៊ីម៉ែល ស្រាប់តែកម្មវិធីកម្ចាត់វ៉ីរុសកុំព្យូទ័រក៏ផុសឡើង ធ្វើឱ្យប៊ិះគាំងកុំព្យូទ័រទៅហើយ។ ដូចេ្នះសូមអ្នកប្រុងប្រយ័ត្នឱ្យមែនទែនចំពោះបញ្ហានេះ។
៣. ការទទូចសុំយកព័ត៌មានផ្ទាល់ខ្លួននិងលេខកូដសម្ងាត់
ក្រុមហ៊ុនដែលត្រឹមត្រូវនិងស្របច្បាប់នឹងមិនខលសុំឬផ្ញើសារសាកសួរអ្នក ពាក់ព័ន្ធនឹងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនោះឡើយ។ មានពេលមួយទៀតដែលអ្នកផ្ទះរបស់ខ្ញុំ បានទទួលទូរស័ព្ទពីមនុស្សម្នាក់ដែលអះអាងថា ខ្លួនមកពីក្រុមហ៊ុនដ៏ល្បីឈ្មោះមួយនៅភ្នំពេញ ហើយបានសួរពីរឿងផ្ទាល់ខ្លួនជាច្រើន ដូចជាផ្ញើលុយនៅធនាគារណាជាដើម។ នេះសុទ្ធតែជាល្បិចឆបោកលុយ។
នៅក្នុងសម័យទំនើបនេះ ការបោកប្រាស់លុយអាចមានគ្រប់ទម្រង់និងបែបបទ។ អ្នកគួរតែមានការប្រុងប្រយ័ត្នជានិច្ច មុននឹងសម្រេចចិត្តផ្ដល់ ទិន្នន័យសម្ងាត់ដល់អ្នកដទៃ ដើម្បីជៀសវាងការខាតបង់ទៅថ្ងៃក្រោយ។
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742