របៀបរត់ឯកសារដែលតម្រូវសម្រាប់ការខ្ចីឥណទាន

ពីម្សិលមិញយើងបានសិក្សាយល់ដឹងអំពីឯកសារ មួយចំនួនដែលខាងធនាគារត្រូវការដើម្បីធ្វើកម្ចី។​​ថ្ងៃនេះយើងនឹងប្រាប់អ្នកទាំងអស់គ្នាពីលក្ខខណ្ឌដែលធនាគារ និងអតិជនត្រូវមានការព្រមព្រៀងគ្នាដើម្បីទទួលបានកម្ចីក្នុងការទិញផ្ទះ ឬក៏អចលនៈទ្រព្យផ្សេងៗ។
តើ​អតិថិជន​អាច​ទទួលបាន​ឥណទាន​នៅទីណា និង​យ៉ាងដូចម្តេច?
នៅតាមធនាគារខ្លះអតិថិជន​អាច​ទទួលបាន​ឥណទាន៧០ភាគរយ​នៃ​តំលៃ​លំនៅដ្ឋាន​សរុប​របស់​ពួកគេពោលគឺ​អតិថិជន​ត្រូវមាន​ប្រាក់៣០ភាគរយ នៃ​តំលៃ​លំនៅដ្ឋាន​របស់ខ្លួ និងខ្លះទៀតអាចទាបជាងនេះឬក៏ខ្ពស់ជាងនេះអាស្រ័យទៅលើគោលការណ៍របស់ធនាគារនិមួយៗ។
ចំណែក​ការ​រត់ការ​ឯកសារ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន អតិថិជន​អាច​រត់​ឯកសារ​ដោយ​ខ្លួនឯង ប៉ុន្តែ​អាចមាន​ជំនួយ​ពី​បុគ្គលិក​ធនាគារ ប្រសិនជា​អតិថិជន​ស្នើសុំ​ឲ្យ​ជួយ ព្រោះ​បុគ្គលិកអាចជា​អ្នក​បានធ្វើការ​ជិត​ស្និ​ទ្ឋ និង​ដឹង​ពី​និតិ​វិធី​ដែល​ត្រូវធ្វើ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន។  
រីឯ​ទំហំ​ឥណទាន គឺ​អាស្រ័យ​លើ​តំលៃ​លំនៅដ្ឋាន​ដែល​អតិថិជន​បាន​ទិញ និង​មាន​រយៈពេល​សង​ត្រលប់តាមរយៈកាលនៃការកំណត់ណាមួយ។ចំនែក​អត្រា​ការប្រាក់​ស្ថិតក្នុង​រង្វង់​ចាប់ពី១១.៥០ដល់១២ភាគរយ​ក្នុង​មួយឆ្នាំ៕

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742