ធ្វើយ៉ាងម៉េទើបសន្សំប្រាក់ដើម្បីឆាប់បានទិញអ្វីដែលអ្នកចង់បាន?

  1. ផ្ដល់អាទិភាព

គោលដៅរបស់អ្នកមានឥទ្ធិពលខ្លាំងបំផុតទៅលើរការដែលអ្នកសន្សំប្រាក់។ អ្នកត្រូវតែប្រាកដថាការសន្សំរបស់អ្នកគឺជាការសន្សំក្នុងពេលវែង។ ការកំណត់អាទិភាពគោលដៅច្បាស់លាស់អាចផ្ដល់ឲ្យអ្នកនូវគំនិត ថាអ្នកត្រូវចាប់ផ្ដើមសន្សំ។ វាពិតជាមានប្រយោជន៏ខ្លាំងណាស់ក្នុងការរំលឹកខ្លួនអ្នកថាហេតុអ្វីបានជាអ្នកត្រូវសន្សំប្រាក់ទាំងនេះតាំងពីដំបូងមក។ ដោយធ្វើដូច្នេះអ្នកនឹងទទួលបានអ្វីដែលអ្នកចង់បានយ៉ាងពិតប្រាកដ។

  1. ធ្វើការលះបង់

គោលបំណងសន្សំណាមួយក៏ដោយ អ្នកត្រូវតែមានការលះបង់នូវការចំណាយណាដែលមិនចាំសូវចាំបាច់ដើម្បីបានអ្វីដែលអ្នកចង់បាន។ ប៉ុន្តែមានរឿងមួយដែលប្រជាជនខ្មែរភាគច្រើនមិនដឹងថាការចំណាយប្រាក់ទៅលើបាយថ្ងៃត្រង់ឬពេលល្ងាច ហើយការចំណាយប្រាក់ទៅលើការហ្វេជារៀងរាល់ថ្ងៃពិតជាត្រូវចំណាយប្រាក់អស់ច្រើនណាស់។ នេះមិនមែនជាបញ្ហាធំទេតែពួកគេពិតជាអាចសន្សំប្រាក់បានច្រើន។
ជាចុងក្រោយនៅពេលដែលអ្នកមានលុយច្រើន ប៉ុន្តែអ្នកសម្រេចចិត្តថាមិនចាយព្រោះអ្នកទុកសម្រាប់ទិញអ្វីដែលអ្នកប្រាថ្នាថានឹងបាន។ ការសន្សំប្រាក់គឺជារឿងមួយដែលពិបាកណាស់សម្រាប់មនុស្សចំនួន ហើយអ្វីដែលពិបាកជាងគេនោះគឺការផ្ដោតអារម្មណ៏ទៅការរស់នៅសម្រាប់ពេលអនាគតមិនមែនសម្រាប់ពេលនេះទេ។