ចំនុចដែលអាចជួយអ្នកសន្សំប្រាក់ក្នុងពេលដែលអ្នកជួលផ្ទះ

ចំនុចដែលអាចជួយអ្នកសន្សំប្រាក់ក្នុងពេលដែលអ្នកជួលផ្ទះ

អ្នកប្រហែលជាធ្លាប់គិតថា ការសន្សំប្រាក់នៅពេលជួលផ្ទះ មើលទៅមិនអាចទៅរួចទេសម្រាប់អ្នក ព្រោះថា ការជួលផ្ទះគឺជា ចំនាយមួយដែលធំល្មមណាស់ទៅហើយ។
ប៉ុន្តែ ថ្ងៃនេះ ស្ពានចង់ប្រាប់អ្នកទាំងអស់គ្នាថា ការដែលអ្នកមិនអាចសន្សំបាន ដោយសារតែអ្នកមិនដឹងពីរបៀបធ្វើវា មិនមែនមកពីវា មិនអាចធ្វើទៅរួចនោះទេ។
ប្រសិនណាបើអ្នកដឹងពីវិធីសន្សំដែលត្រឹមត្រូវនោះ អ្នកនៅតែអ្នកធ្វើវាបាន។
ដូចនេះហើយ សម្រាប់ថ្ងៃនេះដែរ ស្ពាននឹងធ្វើការចែករំលែកជាមួយអ្នកនូវ គន្លឹះមួយចំនួនស្តីពី វិធីសន្សំប្រាក់ខណៈពេលដែលអ្នកកំពុងជួលអចលនទ្រព្យ។

១. ចរចាពីតម្លៃជួលជាមួយម្ចាស់ផ្ទះ

អ្វីដែលអ្នកគួរធ្វើដំបូងបំផុត បន្ទាប់ពីអ្នកសម្រេចចិត្តថានឹងជួលផ្ទះណាមួយហើយនោះ គឹ ការចរចារអំពីតម្លៃជួលជាមួយម្ចាស់ផ្ទះ។
សូមព្យាយាមចរចា ដើម្បីស្វែងរកចំនុចរួមមួយជាមួយម្ចាស់ផ្ទះរបស់អ្នក ព្យាយាមធ្វើយ៉ាងណាទាញយកប្រយោជន៍ពីការជួលរបស់អ្នកអោយបានច្រើនបំផុត។
អ្នកអាចសាកល្បងបញ្ចុះបញ្ចូលម្ចាស់ផ្ទះ តាមរយៈការស្នើរយៈពេលជួលវែង ដើម្បីប្តូរនឹងតម្លៃជួលដែលល្អជាងមុន ឬធ្វើការស្នើសុំអោយម្ចាស់ផ្ទះបំពាក់គ្រឿងសង្ហារឹម និងសំភារៈន្ថែម ដើម្បីកាត់បន្ថយចំនាយដែលអ្នកនឹងត្រូវចាយលើការទិញគ្រឿងសំភារៈទាំងនោះ។
អ្នកគួរចាំថា អ្នកមានសិទ្ធិក្នុងការចចារ ស្នើសុំ ព្រោះថា ការស្វែងរកអ្នកជួលដែលល្អ មិនមែនជាការងាយទេ ដូច្នេះម្ចាស់ផ្ទះភាគច្រើននឹងយល់ព្រមពិចារណាពីសំណើររបស់អ្នក។
ហេតុដូចនេះ សូមកុំខ្លាចក្នុងការលើកឡើងពីសំណើរណាមួយ អ្នកគួរសាកល្បងចរចារជាមួយម្ចាស់ផ្ទះ ដោយពិភាក្សានឹងគាត់នូវរាល់លក្ខខណ្ឌនៃការជួល ហើយធ្វើយ៉ាងណាឱ្យប្រាកដថា អ្នកនឹងទទួលបានកិច្ចសន្យាមួយដែលល្អចំពោះអ្នក។