តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
ចំណុចទាំង៣ដែលជួយអ្នកសន្សំពេលវេលា
ពេលវេលាអាចបង្កើតលុយអោយបានច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែលុយច្រើនមហាសាលប៉ុណ្ណា ក៏មិនអាចទិញពេលវេលាសូម្បីតែ មួយវិនាទី ដែលហួសហើយ អោយត្រឡប់ក្រោយវិញបានទេ។ ដូច្នេះ អ្នកគួរចេះចាយពេលវេលាអោយមានតម្លៃបំផុត ព្រោះជីវិតមនុស្សខ្ចីណាស់។
៣ ចំណុចនេះ ស្ពាននឹងចែករំលែកពីវិធីនៃការគ្រប់គ្រង់ពេលវេលារបស់អ្នក៖
១. ធ្វើផែនការណ៍
មានមនុស្សភាគច្រើន បានចំណាយពេលពេញមួយថ្ងៃ ដោយមិនបានធ្វើអ្វី ដែលជា ប្រយោជន៍ ដល់ខ្លួន ឬ មនុស្សជុំវិញខ្លួន ហើយធ្លាប់និយាយាថាពេលវេលាដើរលឿនណាស់។ ទាំងនេះដោយសារពួកគេមិនមានរៀបចំតារាងពេលវេលាអោយបានត្រឹមត្រូវ និង កំណត់ថា ម៉ោងនេះអ្នកធ្វើអ្វី ឬ ធ្វើរឿងអ្វីមួយ តើអ្នកត្រូវចំណាយពេលប៉ុន្មានម៉ោង ប៉ុន្មានថ្ងៃ?
២. តាមដានពេលវេលារបស់អ្នក
បើអ្នកអាចតាមដាន ថាអ្នកបានធ្វើអ្វីខ្លះ នៅទីកន្លែងណា ប្រើរយៈពេលប៉ុន្មានម៉ោង នោះអ្នកនឹងអាចធ្វើការកែប្រែ នូវចំណុចខ្វះខាតអ្វី? អ្នកគ្រាន់តែធ្វើការតាមដានត្រឹម មួយថ្ងៃ អ្នកនឹងមានការភ្ញាក់ផ្អើលជាមិនខាន។
៣ កុំពន្យារការងារ
ធម្មតាទេ អ្នកណាក៏ចេះខ្ជិលដែរ!! អ្វីដែលសំខាន់យើងត្រូវចេះយកឈ្នះវា ពីព្រោះការព្យាយាមពន្យារការងារពិតជាជះឥទ្ធិពលអាក្រក់ដល់ទម្លាប់ប្រចាំថ្ងៃ ថែមទាំងខាតពេលវេលាចោលទៀតផង។ ហេតុនេះហើយ មានអ្វីធ្វើក៏ធ្វើឲ្យហើយទៅ យកពេលដែលនៅសល់ធ្វើការងារដែលមានប្រយោជន៍ផ្សេងទៀត។